បញ្ជ្រាបយេនឌ័រ ដល់នាយទាហាន នាយទាហានរងនិង ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិថ្លែងកោតសរសេីរចំពោះគំរូវីរភាពរបស់កងកម្លាំងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ក្នុងនោះបព្ជាាការដ្ឋាន អង្គរក្ស ខិតខំបំពេ ញភារកិច្ចបំរេីជាតិមាតុភូមិ  ការពារសុវត្ថិភាពជូនប្រមុខរាជរដ្ឋា ភិបាល ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រីដាំ ដារីនី ថ្លែងដូច្នេះ ក្នុងពិធីផ្សព្វផ្សាយអនុសាសន៍ ១១ ចំណុច របស់សម្តេចតេជោ ហ៊ុនសែន នាយក​រដ្ឋមន្រ្តី ព្រះ រាជាណាចក្រកម្ពុជា និងសៀវភៅផែនការយុទ្ធសាស្ត្រ  បព្ច្រាាប យេនឌ័រ ក្រសួងការពារជាតិឆ្នាំ ២០១៦-២០២០នាថ្ងៃព្រហស្ប តិ៍ ៩រោចខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៣៦ ត្រូវនិងថ្ងៃ ទី ២៥ ខែ កក្កដា​ ឆ្នាំ ២០១៩ នៅបព្ជាាការដ្ឋានអង្គរក្ស ទួលក្រ សាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឧត្តមសេនីយ៍ឯក តូច តារា មេបព្ជាាការរង បព្ជាាការ ដ្ឋានអង្គរក្ស សម្តែងការស្វាគមន៍ ចំពោះវត្តមាន លោកជំទាវរដ្ឋ លេខាធិការ  ក្រសួងការពារជាតិ  និងប្រតិភូអមដំណេីរ ដែលបានអព្ជេីាញ  ផ្សព្វផ្សាយ អនុសាសន៍ ១១ ចំណុចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា និងសៀវភៅផែន ការយុទ្ធសាស្ត្រ បព្ច្រាាបយែនឌ័រ ក្រសួងការពារ ជាតិឆ្នាំ ២០១៦-២០២០នាថ្ងៃនេះ ធ្វេីឱយនាយទាហាន នាយ ទាហានរង ពលទាហាន យល់ដឹងកាន់តែច្បាស់ អំពីតួនាទី ភារកិច្ច របស់ខ្លួន។

លោកស្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានក្រេីនរំលឹ កដល់យោធិននារី ទាំងអស់ក្នុងបព្ជាាការដ្ឋានអង្គរក្ស ត្រូវខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព  ដេីម្បីចូលរួម ក្នុងការអនុវត្តការ ងារ ឱយមានប្រសិទ្ធភាព និងវឌ្ឍនភាព ស្របទៅនិងកំណែ ទម្រង់ (ខ.ភ.ម) ព្រមទាំងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយ និងសណ្តាប់ធ្នាប់ សាធារណៈ ឱយបានកាន់តែល្អប្រសេីរផងដែរ ៕ ដោយ ៖ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print