លោក ហុង វិណុល ដឹកនាំកម្លាំងជំនាញប្រជុំត្រួតពិនិត្យការងារជំនាញតាមតួនាទីភារកិច្ចនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

 ខេត្តកំពង់ស្ពឺៈ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះប្រជុំត្រួតពិនិត្យការងារជំនាញតាមតួនាទី ភារកិច្ចនៅខេត្តកំពង់ស្ពឺ និងវាយតម្លៃអំពីសភាពការណ៍បទល្មើសឧក្រិដ្ឋបានកើតឡើងជាបន្តបន្ទាប់ និងដើម្បីដាក់ផែនការឲ្យកម្លាំងជំនាញបំពេញតួនាទីក្តាប់យកព័ត៌មានឲ្យជុំដើម្បីឈានដល់ការបង្ក្រាបបទល្មើស ។ គួររំលឹកថា បញ្ហាបទល្មើសតែងតែបានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះការបង្ក្រាបនៅមានកម្រិត ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកសិក្ខាសាលាមួយនៅសាលាកងរាជអាវុធហត្ថកំបូលតម្រូវឲ្យមានការចូលរួមពីបណ្តាកម្លាំងជំនាញមកពី២៥រាជធានី-ខេត្តដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើផែនការ ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស ។ 
អង្គសិក្ខាសាលាមានចំណុចប្រឈម និងបទពិសោធន៍ល្អៗមួយចំនួនធំ ក្នុងនោះក៏បានចងក្រងចេញជាផែនការយកមកអនុវត្ត ។ 
បញ្ហាសន្តិសុខ សុវត្ថិភាពក្នុងសង្គម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតដើម្បីធានាឲ្យបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគទុន ភ្ញៀវទេសចរណ៍បរទេស អង្គការ មន្ត្រីការទូតនេះជាដើម ។ លោកឧត្តមសេនីយ៍ទោ ហុង វិណុល បានមានប្រសាសន៍ថា ចោរគឺជាសត្រូវរួមរបស់សមត្ថកិច្ច នឹងប្រជាពលរដ្ឋទាំងអស់គ្នា ដែលត្រូវបង្ក្រាប មិនមែនសំដៅទៅលើសមត្ថកិច្ចណាមួយនោះទេ សំខាន់សមត្ថកិច្ចសហការគ្នា និងមានការចូលរួមពីប្រជាពលរដ្ឋដើម្បីផ្តល់ពីព័ត៌មាន អត្តសញ្ញាណជនល្មើសឈានដល់ការបង្ក្រាប ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕ សុខ ខេមរា 

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print