ក្រុម​អាណាចក្រ​បៃតង​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ដណ្តើម​ពានរង្វាន់​ Soccer​ League​ 2015

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​យុវជន​អាណាចក្រ​បៃតង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជាមួយ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ដើម្បី​ដណ្តើម​ពាន​ រង្វាន់​ Soccer​ League​ 2015​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ខណៈ​ដែល​ក្រុម​សម្ព័ន្ធ​គណៈកម្មការ​សម្របសម្រួល​និស្សិត​ បញ្ញា​វន្ត​កម្ពុជា​ ត្រូវ​ប្រជែង​យក​តំណែង​លេខ​៣​ជាមួយ​ក្រុម​យុវជន​ក​-១២​ នា​រសៀល​ថ្ងៃ​ទី​សៅរ៍​ទី​២៦​ខែធ្នូ​ ឆ្នា​២០១៥​ នៅ​លើ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​ ។​

se

​លទ្ធផល​ដ៏​តឹងតែង​ ក្នុង​ជំនួប​ប្រកួត​រវាង​ក្រុម​យុវជន​អាណាចក្រ​បៃតង​នឹង​ក្រុម​ក្រុម​សម្ព័ន្ធ​គណៈកម្មការ​ សម្របសម្រួល​និស្សិត​បញ្ញា​វន្ត​កម្ពុជា​បាន​អូស​បន្លាយ​រហូត​ដល់​១១០​នាទី​ នៅ​តែ​រក្សា​លទ្ធផល​ពិន្ទុ​ស្មើគ្នា​១-១​ ហើយ​ឈាន​ដល់​ការ​កាត់សេចក្តី​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​៨-៧​គ្រាប់​ដើម្បី​យក​ក្រុម​ឈ្នះ​ ឡើង​ទៅ​ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​នៅ​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ល្ងាច​។​

​សម្រាប់​លទ្ធផល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម​យុវជន​វ៉ិ​ច​តូ​រីអែ​ហ្វ​ស៊ី​ឈ្នះ​ក្រុម​យុវជន​ក​-១២​ក្នុង​លទ្ធ​ ផល​ ២​ ទល់​ ០​ កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ខែធ្នូ​ ដោយ​ត្រូវ​ឈរ​ចាំ​ ក្រុម​យុវជន​អាណាចក្រ​បៃតង​ដែល​ទើប​លេង​ឈ្នះ​ក្រុម​សម្ព័ន្ធ​ គ​.​ស​.​ន​.​ប​.​កដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ក្នុង​លទ្ធផល​ពិន្ទុ​៨​ទល់​៧​គ្រាប់​បន្ថែម​ពីលើ​គ្រាប់​បាល់​ដែល​រកបាន​នៅ​ក្នុង​ម៉ោង​ធម្មតា​និង​ ម៉ោង​ថែម​១៥​នាទី​២​ដង​ខាងលើ​កាលពី​ថ្ងៃ​ទី​២២​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​គួរ​រំលឹក​ថា​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ Soccer​ League​ 2015​លើក​ទី​៣​ មាន​ក្រុម​ចុះ​ ឈ្មោះ​ចូលរួម​ប្រកួត​សរុប​ចំនួន​៤២​ក្រុម​ ក្នុង​នោះ​គណៈកម្មការ​តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​ ប្រកួត​ជម្រុះ​ទុក​តែ​៣២​ ក្រុម​រួច​ធ្វើការ​បែងចែក​ក្រុម​ទាំង​៣២​នោះ​ទៅ​ជា​៨​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​ដើម្បី​ប្រកួត​ជម្រុះ​រក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ក្នុង​ពូ​ល​នីមួយៗ​ ចំនួន​១៦​ក្រុម​រួច​បន្ត​ប្រកួត​ជម្រុះ​រក​៨​ក្រុម​និង​បន្ត​ជម្រុះ​ចេញ​៤​ក្រុម​ ទៀត​ទុក​តែ​៤​ក្រុម​ចុង​ក្រោយ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​ Soccer​ League​ 2015​។​

​គួរ​បញ្ជាក់​ថា​ ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​ Soccer​ League​ ២០១៥​ ទទួល​បាន​ពាន​១​មេដាយមាស​ម្នាក់​១​គ្រឿង​ អម​ជាមួយ​ថវិកា​ចំនួន​១០​លាន​រៀល​ ។​ ក្រុម​ជើងឯក​រង​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​គ្រឿង​អម​ជាមួយ​ថវិកា​ ចំនួន​៧​លាន​រៀល​និង​ក្រុម​លេខ​៣​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ម្នាក់​១​គ្រឿង​ និង​ថវិកា​ចំនួន​ ៥​លាន​រៀល​៕​

se (1)

se (2)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print