ស្រុកស្ទឹងហាវ ៖ ក្មេងប្រុសតូចៗ៣នាក់ត្រូវបានសង្គ្រោះជីវិតពីការជាប់កប់នៅក្នុងភក់ មួយកន្លែងស្ថិតនៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្មេងតូចៗទាំង៣នាក់នេះបានបាត់ខ្លួនពីផ្ទះ អំឡុងម៉ោង៥កន្លះល្ងាចថ្ងៃ២៧កក្កដា២០១៩ រហូតព្រឹកឡេីងទេីបក្រុមសាច់ញាតិនិងអ្នកភូមិស្វែងរកឃេីញ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ប្រភពព័ត៌មានអោយដឹងថា ក្មេងប្រុសតូចៗ៣នាក់នេះ ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីម៉ោង៥កន្លះល្ងាចថ្ងៃ២៧កក្កដា២០១៩ ។
ប្រភពព័ត៌មានបន្តថា សាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨កក្កដា២០១៩នេះទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ភក់នៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ និងថាជាសំណាងបំផុតដែលក្មេង ទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នសាច់ញាតិបាននាំទៅរកការសង្គ្រោះបន្តហើយ។
លោកវរសេនីយ៍ត្រីរស់ កី អអធិការនគរ បាលស្រុកស្ទឹងហាវបានប្រាប់អ្នកសារព័ត៌ មានអោយដឹងថា ក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡាន ដង្ហែរសព ។
លោកបន្តថា ក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថាដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេង ទាំង៣ នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្តទម្រាំដល់សាច់ រកឃើញយកទៅសង្គ្រោះជីវិត ៕ ដោយ ៖ ជាយក្រុង