ខេត្តកណ្តាល៖ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនប្រេងតេលាបានបើកបុក និងកិនបុរសម្នាក់បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។
កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភព បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកFREIGHTLINER ជាប្រភេទ រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលាដែលបើកពីកើតទៅទិសខាងលិច លុៈដល់ចំណុចខាងលើមានម៉ូតូមួយគ្រឿង ម៉ាកហុងដាCLICK C125ពណ៌ស គ្មានស្លានលេខបើកបរដោយឈ្មោះហុង មករា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរពេទ្យឃុំ បើកពីលិច ទៅទិសខាង កើតបានជ្រុលទៅបុកចំពីមុខរថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលាបណ្ដាល ឲ្យអូសជាប់ម៉ូតូនិង អ្នកបើកបរប្រហែល១៥ម៉ែត្របណ្ដាលអោយស្លាប់នៅនិងកន្លែងកើតហេតុ ។
អ្នកបើកបររថយន្តបង្ក ក្រោយបង្កគ្រោះថ្នាក់ហើយបាន បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ៕