រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា​បើក​កិន​បុរស​ម្នាក់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម

ចែករំលែក៖

​ខេត្តកណ្តាល​៖​ រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ប្រេង​តេ​លា​បាន​បើក​បុក​ និង​កិន​បុរស​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​ ។

កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចំណុច​មុខ​ភូមិ​ត្រពាំង​វែង​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

​ប្រភព​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​FREIGHTLINER​ ជា​ប្រភេទ​ រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​ដែល​បើក​ពី​កើត​ទៅ​ទិស​ខាងលិច​ លុៈ​ដល់​ចំណុច​ខាងលើ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​CLICK​ C125​ពណ៌​ស​ គ្មាន​ស្លា​ន​លេខ​បើកបរ​ដោយ​ឈ្មោះ​ហុង​ មក​រា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ នៅ​ភូមិ​គោក​ពពេល​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ មុខរបរ​ពេទ្យ​ឃុំ​ បើក​ពី​លិច​ ទៅ​ទិស​ខាង​ កើត​បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​បណ្ដាល​ ឲ្យ​អូស​ជាប់​ម៉ូតូ​និង​ អ្នកបើកបរ​ប្រហែល​១៥​ម៉ែត្រ​បណ្ដាល​អោយ​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ ។​

​អ្នកបើកបរ​រថយន្ត​បង្ក​ ក្រោយ​បង្ក​គ្រោះថ្នាក់​ហើយ​បាន​ បាន​ចុះ​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ៕

...

Hong-0623

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print