អ្នកជំនាញបញ្ជាក់ច្បាស់ហើយថា ផ្លូវគោកចែកចេញជា២ប្រភេទ ខណៈបេក្ខជន កៅ សីហា ឆ្លើយបានត្រឹមត្រូវ នៅក្នុងកម្មវិធី Heaven or Hell Cambodia

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ  ចេញមុខមកបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា ផ្លូវគោកចែកចេញជា២ប្រភេទ ដែលក្ខជន កៅ សីហា ឆ្លើយបានត្រឹមត្រូវហើយក្នុងកម្មវិធី Heaven or Hell Cambodia និង អ្នកបកស្រាយខុសសូមកែតម្រូវផង ។

គួរបញ្ជាក់ថាថ្មីៗនេះ កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia របស់ទូរទស្សន៍ហង្សមាស បានដាក់សំណួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ ក្នុងនោះ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា បានជ្រើសរើសចម្លើយ២ ប្រភេទ គឺមានផ្លូវថ្នល់និងផ្លូវដែក ។ ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល ។

លោក គង់ វិមាន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ ចូរឈ្វេងយល់ពីផ្លូវដើម្បីជៀសវាងការខុសឆ្គងផ្លូវគោកចែកចេញជា២ប្រភេទគឺ ៖

១). ផ្លូវថ្នល់ និង

២). ផ្លូវដែក

ផ្លូវថ្នល់ចែកចេញជា៤ប្រភេទទៀតគឺ ៖

១). ផ្លូវជាតិ

២). ផ្លូវខេត្ត

៣). ផ្លូវលំ(ផ្លូវជនបទ) និង

៤). ផ្លូវរុក្ខបាល

ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ ៖

១). ផ្លូវគោក

២). ផ្លូវទឹក និង

៣). ផ្លូវអាកាស ។

អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន ដោយរាប់អាន ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print