វិភាគអន្តរជាតិ ៖ បណ្តាប្រទេសលោកខាងលិច មិនអាចជ្រៀតជ្រេកចូលបញ្ហាកោះហុងកុង​ និងតៃវ៉ាន់នោះឡើយ

ចែករំលែក៖

បញ្ហាកោះតៃវ៉ាន ក៏ដូចជាហុងកុង គឺជាផ្នែកមួយនៃចិនដីគោក មិនអាចកាត់ផ្តាច់បានឡើយ​ ។ តាំងពី ដើមមក ចិនតែងតែចាត់ទុកតំបន់ទាំងនោះជាខេត្តស្វយ័ត្ន​របស់ចិនតែប៉ុណ្ណោះ​ ។ ការលូកដៃពីប្រទេសខាងក្រៅ​នៅក្នុងតំបន់នោះគឺជារឿងជ្រៀតជ្រេកផ្ទៃ ក្នុងរបស់ចិន ។

កន្លងមក អាមេរិក បានលូកដៃយ៉ាងជ្រៅនៅក្នុងបញ្ហាកោះតៃវ៉ាន​ដោយ បានលក់អាវុធ និងបញ្ជូនកម្លាំងទាហានជើងទឹក មកកាន់ទីនោះជាបន្តបន្ទាប់ ។ ​ចំពោះចិនវិញក៏បានប្តេជ្ញាការពារ  មិនឲ្យតៃវ៉ានប្រកាសឯករាជ្យនោះ ឡើយ ។រដ្ឋាភិបាលទីក្រុងប៉េកាំធ្លាប់បានព្រមានថា នឹង វាយប្រហារប្រសិនបើតៃវ៉ានប្រកាសឯករាជ្យនោះ ។

នៅពេលនេះដែរ ចិនយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន  ប្រភេទ J-20 បានដាក់ពង្រាយនៅតំបន់ភាគខាងកើតប្រទេសនេះជាប់និងកោះតៃវ៉ាន ។​ សកម្មភាពខាងលើកើតឡើង ក្រោយពេល​អាមេរិក​ សម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ ជាង​២,២ពាន់លានដុល្លារ ។

កាលពីថ្ងៃ ទី​២៩ ខែកក្កដា កម្លាំងទាហានចិន​បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម​ ស្តីពីយន្តហោះចម្បាំង​ J-20  របស់កម្លាំងទាហានអាកាស​ចិន ចូលរួមជាមួយកងពលលេខ​៩ ឈរជើងនៅទីក្រុង​ Wuhu ។ កងពលទាហានអាកាសលេខ៩​មានយន្តហោះចម្បាំង​​ J-20 ​​៤គ្រឿង ។

យន្តហោះចម្បាំង ទំនើបបំផុតរបស់ចិន​ J-20 ​បានដាក់ឲ្យប្រើប្រាស់នៅក្នុងកម្លាំងទាហានអាកាស​នា ខែកុម្ភៈឆ្នាំ​២០១៨។ អគ្គមេបញ្ជាការកងទ័ព អាមេរិក​ប្រចាំនៅ​ប៉ាស៊ីហ្វិក​ ឧត្តមសេនីយ៍  Charles Brown ​បានព្យាករណ៍ថា ​យន្តហោះទំនើបរបស់ចិន​បានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ​២០១៨ ហើយបន្តផលិជាច្រើនទៀតនៅឆ្នាំ​២០១៩។

ការដាក់ពង្រាយ​យន្តហោះ​ចម្បាំងដ៏ទំនើបខាងលើកើតឡើង ក្រោយពេលដែលអាមេរិកបាន​សម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ រហូតដល់ទៅ​២,២ពាន់លានដុល្លារ បើទោះបី​ចិនបានថ្កោលទោសក្តី។ ​ការលក់អាវុធទៅឲ្យកោះតៃវ៉ាន គឺជាការបំពានច្បាប់ចិនតែមួយ ដែលអាមេរិកបានព្រមព្រៀង​។

កន្លងមក ចិនក៏បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅ​ក្បែរកោះតៃវ៉ាន់ ​ស្ថិតនៅឆ្នេរសមុទ្រ ខេត្ត​ Fujian ​។ ក្នុងអំឡុងពេលចិនធ្វើសមយុទ្ធ អាមេរិក​បានបញ្ជូននាវាចម្បាំងមួយគ្រឿង ប្រភេទ​ Ticonderoga ​ឆ្លងកាត់ដែលសមុទ្រកោះតៃវ៉ាន់។

ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា យោធាចិននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះតែម្តង ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការព្រមានថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកដែនកោះមួយនេះ នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនមិនបានបញ្ជាក់លម្អិតពីថា តើសមយុទ្ធយោធាខាងលើ នឹងត្រូវធ្វើឡើងនៅពេលណា ហើយកងកម្លាំង ឬក៏អាវុធប្រភេទណាត្រូវចូលរួមនោះទេ។ ប៉ុន្តែតំបន់ដែនទឹកមួយចំនួននៃខេត្ត ក្វាងទុង (Guangdong), ខេត្តហ្វូចៀន (Fujian) រួមទាំងតំបន់ដែនទឹកនៃខេត្ត ចេជាំង (Zhejiang) ស្ថិតនៅភាគឦសានកោះតៃវ៉ាន់ ត្រូវបានដាក់បម្រាមមិនឲ្យធ្វើសកម្មភាពនាវាចរស៊ីវិលនានាចាប់ពីម៉ោង ៦៖០០នាទីព្រឹកថ្ងៃចន្ទនេះរហូតដល់ម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា កាលសពីសប្ដាហ៍មុនក្រសួងការពារជាតិចិនបានព្រមានជាថ្មីថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារយកកោះតៃវ៉ាន់ បើសិនជាងទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ឬក៏កងកម្លាំងបរទេសណាមួយជាពិសេសគឺសហរដ្ឋអាមេរិក ចង់ព្យាយាមបំបែកដែនកោះមួយនេះចេញពីចិនដីគោក។ កោះតៃវ៉ាន់បើតាមច្បាប់អន្តរជាតិ គឺមាននាមត្រឹមជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ដូចអ្វីដលមានចែងក្នុងនយោបាយចិនតែមួយ ហើយសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់ជាយូរណាស់មកហើយដែរ។

ពាក់ព័ន្ធបញ្ហាកោះហុងកុងវិញ​ចិនបានតាមដានជានិច្ច មិនតែប៉ុណ្ណោះចិនបានត្រៀមលក្ខណៈបញ្ចូនកម្លាំងទាហានមកជួយការពារប្រសិនបើ ហុងកុងតម្រូវការ​។ ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង ​នៃ​រដ្ឋាភិបាល​ចិន​ នៅ​ថ្ងៃ​ចន្ទ ទី​២៩​កក្កដា​នេះ បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ ដើម្បី​បញ្ជាក់​ជំហរ​របស់​ទីក្រុង​ប៉េកាំង ចំពោះ​បាតុកម្ម​និង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ហុងកុង​។ តាម​រយៈ​សន្និសីទ​កាសែត​នេះ ចិន បាន​ទាមទារ​ឲ្យ​រដ្ឋ​អាជ្ញា​ហុងកុង ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នកទាំង​ឡាយ​ណា ​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ប្រព្រឹត្ត​ខុស​ច្បាប់។

បាតុកម្ម​នៅ​ហុងកុង ដែល​​រៀបចំ​ធ្វើ​ជា​រៀង​រាល់​សប្ដាហ៍​​​នោះ បាន​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ចិន​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។ នៅ​ថ្ងៃ​ចន្ទ ទី​២៩​កក្កដា​នេះ រដ្ឋាភិបាល​ចិន តាម​រយៈ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង​និង​តៃវ៉ាន់ បាន​ចេញ​មក​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ហុងកុង ពង្រឹង​ការ​អនុវត្ត​ច្បាប់​។ ពង្រឹង​ការ​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ប្រើ​ប្រាស់​អំពើ​ហិង្សា នៅ​ក្នុង​ពេល​បាតុកម្ម​។

គួរ​ជ្រាប​ថា ប្រជាជន​ហុងកុង អ្នក​ស្នេហា​ប្រជាធិបតេយ្យ បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ចុង​សប្ដាហ៍ អស់​រយៈ​ពេល​ជិត​២​ខែរួច​មក​​ហើយ។ បាតុកម្ម​នេះ ពី​ដំបូង​ឡើយ ធ្វើ​ឡើងក្នុង​ទម្រង់​អហិង្សា ដោយ​មាន​ត្រឹម​តែ​ការ​ជួប​ប្រជុំ​គ្នាលើក​បដា និង​សម្ដែង​មតិ​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ រដ្ឋ​អំណាច​​ហុងកុង បាន​ដាក់​ពង្រាយ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​បាតុករ ​​ដោយ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​កៅស៊ូ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ សម្រាប់​រដ្ឋ​អំណាច​ហុងកុងដែល​ស្និទ្ធ​នឹង​ទីក្រុង​ប៉េកាំង ​ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​ក្រុម​បាតុករ​ទាំង​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​។

ប្រទេស​ចិន​ឯ​ណោះ​វិញ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​លាយឡំ​នឹង​អំពើ​ហិង្សា​នៅ​ហុងកុង​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ស្ថិរភាពនិង​វិបុលភាព​របស់​ហុងកុង។ និង​ថា គ្មាន​ប្រជាជាតិ​ស៊ីវិល័យ​ឯ​ណា ដែល​សុខ​ចិត្ត​សំងំស្ងៀម ​ទ្រាំ​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ចំពោះ​មុខ​អំពើ​ហិង្សា​នេះ​ឡើយ​។ ចិន​បាន​សង្កត់​ធ្ងន់​ទៀត​ថា បញ្ហា​អាទិ ភាព​សម្រាប់​រដ្ឋ​អំណាច​ហុងកុង​នា​ពេល​នេះ គឺ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ប្រព្រឹត្ត​ខុស​ច្បាប់ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​របៀប​រៀបរយ​សង្គម និង​រក្សា​ឲ្យ​បាន បរិយាកាស​ធុរកិច្ច​នៅ​ហុងកុង​។ ចិន​ក៏សង្ឃឹម​ដែរ​ថា ប្រជាជន​ហុងកុង​នឹង​យល់​ពី​បញ្ហា​នេះ ហើយរួម​គ្នា​ប្រឆាំង​ព្រម​ទាំង​ទប់ទល់​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​ទម្រង់​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print