យន្តហោះយោធាប៉ាគីស្ថានធ្លាក់នៅតំបន់ប្រជុំជន ស្លាប់និងរបួស​៣៥នាក់​

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស​១៧នាក់​ស្លាប់ និង​១៨នាក់រងរបួស ​ ក្រោយយន្តហោះ​យោធា​មួយគ្រឿង ធ្លាក់នៅទីប្រជុំជន​ក្នុងតំបន់​ Rawalpindi ​ប្រទេសប៉ាគីស្ថាន​ បណ្តាលឲ្យឆាប់ឆេះយ៉ាងខ្លាំង ។ ហេតុការខាងលើកើតឡើងនៅថ្ងៃទី​៣០ខែកក្កដានេះ​​ ហើយនៅលើយន្តហោះចម្បាំងនោះមាន​អាកាសយានិក​២នាក់​និង មនុស្ស ៣នាក់ទៀតនៅលើយន្តហោះ​។

ការផ្ទុះឆេះ ក្រោយធ្លាក់បុកចំផ្ទះពលរដ្ឋនោះ​បណ្តាលឲ្យផ្ទះ ៥ខ្នងត្រូវឆាប់ឆេះ​ ទាំងស្រុង ​។មកទលពេលនេះ​មានអ្នកស្លាប់កើនឡើង ១៧នាក់ហើយ​និង​១៨នាក់រងរបួស ភាគច្រើនជាពលរដ្ឋ​ រស់នៅក្នុងផ្ទះដែលយន្ត ហោះធ្លាក់ចំ។

ក្រុមជួយសង្គ្រោះ ប៉ូលិស និងកងកម្លាំងសន្តិសុខ​បានសម្រុកទៅកាន់កន្លែងកើតហេតុ លើកសាកសព និងអ្នក​រងរបួស​ទៅកាន់មន្ទីរពេទ្យ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែល​បញ្ជាក់ថា ក្នុងចំណោមអ្នកដែលស្លាប់ មានអាកាសយានិកពីរនាក់ និងកុមារ​២នាក់ផងដែរ ។ ប្រភពបានបញ្ជាក់ថា ជនរងគ្រោះ​បាត់បង់ជីវិត​ទំនងកើនឡើងច្រើនជាងនេះ ពីព្រោះមានអ្នករងរបួស​ស្ថិតក្នុងសភាពធ្ងន់ធ្ងរច្រើននាក់ ។ 

គេនៅមិនទាន់ដឹងពីមូលហេតុ​នៃការធ្លាក់យន្តហោះ​ខាងលើនេះទេ ខណៈសមត្ថកិច្ចជំនាញ​របស់ប៉ាគីស្ថាន​អះអាងថា កំពុងស្ថិតក្រោមការស៊ើបអង្កេត​។

គួរបញ្ជាក់ថា Rawalpindi គឺជាទីក្រុងមួយស្ថិតនៅក្បែររដ្ឋធានីអ៊ីស្លាម៉ាបាត។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុធ្លាក់ ឬប្រភេទយន្ដហោះយោធានេះ នៅឡើយទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print