នគរបាល​អន្តោ​ប្រ​សេន៍​ចុះ​ឆែកឆេរ​អគារ​ក្រុមហ៊ុន​ហុងកុង​លែ​ន​ម្តងទៀត​ ឃាត់ខ្លួន​កម្មករ​១៤៣​នាក់​ មាន​ជនជាតិ​ខ្មែរ​ និង​បរទេស​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនជាតិ​ខ្មែរ​និង​ជនជាតិ​បរទេស​ចំនួន​១៤៣​នាក់​ ត្រូវ​កម្លាំង​នគរបាល​អន្តោ​ប្រ​សេន៍​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​និង​ត្រួតពិនិត្យ​មើល​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន​ជា​លើក​ទី​២​ ដោយ​សង្ស័យ​ថា​មាន​ជនជាតិ​បរទេស​ខ្លះ​ អាច​ពាក់ព័ន្ធ​និង​ករណី​ មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​ ។​

image6

​ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៦​ កែង​និង​ផ្លូវ​លេខ​៦១​ ចំណុច​ទល់មុខ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន​ ដែល​កំពុង​តែ​សាងសង​ជា​ខុន​ដូរ​មា​នក​ខ្ពស់​២៤​ជាន់​នេះ​ គឺ​កម្លាំង​បាន​ចុះ​ប្រតិបត្តិការ​រួច​ម្តង​មក​ហើយ​ ដោយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​ជា​ច្រើន​នាក់​ ដោយ​ពួក​គេ​គ្មាន​លិខិត​ការងារ​ រួច​ឃាត់​យក​មក​ធ្វើ​ច្បាប់​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ផង​ដែរ​ ។​

​ដោយឡែក​ដោយ​មានការ​សង្ស័យ​ថា​ ទីតាំង​នេះ​នៅ​មាន​ជនបរទេស​ដែល​មក​រស់នៅ​និង​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់​ត្រឹមត្រូវ​នោះ​ ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ម្តងទៀត​ ហើយ​ជា​លិទ្ធ​ផល​បាន​ឃាត់កម្ម​ករទាំង​អ​ស់មានជន​ជាតិខ្មែរ​និង​ជនជាតិ​បរទេស​ចំនួន​១៤៣​ ដើម្បី​ត្រួតពិនិត្យ​មើ​សៀវភៅ​ការងារ​ផង​ដែរ​ ។​

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ កម្លាំង​របស់​លោក​បាន​រក​ឃើញ​ ជនជាតិ​ខ្មែរ​៩០​នាក់​ ;​ ជនជាតិ​វៀតណាម​៣១​ ;​ ជនជាតិ​ហ្វី​លី​ពិន​៧​ ;​ ជនជាតិ​កូរ៉េ​១២​នាក់​ ;​ ជនជាតិ​អង់​ភ្លេ​ស​១​នាក់​ មាន​ទាំងប្រុស​ទាំងស្រី​ ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​នៅ​ទីតាំង​ខាងលើ​នេះ​និង​ ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​ងារ​ និង​ ផាកពិន័យ​ តាម​ច្បាប់​ ដោយ​ ធ្វើ​ ផាកពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ជនជាតិ​បរទេស​ម្នាក់​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​មនុស្ស​យក​ទៅ​នគរបាល​អន្តោ​ប្រ​សេន៍​នោះ​ទេ​ ព្រោះ​កម្មករ​ទាំង​អស់នេះ​ សុទ្ធតែ​មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ​លោក​ក៏​បាន​អំពាវនាវ​និង​សុំ​អោយ​ជន​បទេស​ដែល​ស្នាក់​នៅ​និង​ធ្វើការ​សុំ​ច្បាប់​ និង​ គោរព​ច្បាប់​ ប្រទេស​កម្ពុជា​ផង​ បើ​ពុំនោះ​ទេ​ សមត្ថកិច្ច​ និង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​។​

​លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ត​បន្ថែម​ទៀត​ថា​កន្លង​មក​លោក​បាន​ធ្វើការ​អំពាវនាវ​ ដល់​ម្ចាស់​ រោងចក្រ​ សហគ្រាស់​ និង​សិប្បកម្ម​នានា​ អស់​អោយ​បញ្ឈប់​ការ​ជួល​កម្មករ​បរទេស​ដែល​ចូល​មក​ដោយ​ ខុសច្បាប់​មក​ធ្វើការ​បន្ត​ទៀត​នៅ​ក្នុង​ការ​រ​ដ្ឋា​ន​និង​សិប្បកម្ម​ ឬ​ហាង​ផ្សេងៗ​ របស់​ខ្លួន​ បើ​ពុំនោះ​ទេ​ សមត្ថកិច្ច​និង​ចាត់វិធានការ​ ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង​ ។​

​យោង​តាម​មាត្រា​ ទី​ ២៩​ ច្បាប់​ស្តី​ពី​អន្តោរ​ប្រវេ​ស​ បាន​ចែង​ថា​ ជនបរទេស​ណា​ ដែល​ គ្មាន​ការ​អនុញាតិ​ ហើយ​ចូល​ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​លប​លួច​ លាក់​បន្លំ​ ឫ​ ល្បិច​ផ្សេង​ ទៀត​ដែល​ ផ្ទុយ​ពី​បទ​បញ្ញា​តិ​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្តន្ទាទោស​ ដាក់គុក​ពី​បី​ ខែ​ដល់​ ៦​ខែ​ មុន​និង​បណ្តេញចេញ​ ត្រូវ​ផ្តន្ទាទោស​ ដូច​គ្នា​នឹង​ជនល្មើស​ ចំពោះ​ជន​ណា​ដែល​ផ្តល់​ជំនួយ​ ឫ​ ជួយ​លាក់បាំង​ក្នុង​ការ​បញ្ចូល​ ជនបរទេស​ ដែល​គ្មាន​ការ​អនុញាតិ​ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ​ មាន​សមត្ថកិច្ច​ រូប​ណា​ ដែល​ជា​អ្នកសមគំនិត​ឫ​ ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​ បទល្មើស​ខាងលើ​ ត្រូវ​ផ្តន្ទាទោស​ ដាក់គុក​ពី​ ១​ខែ​ដល់​១​ឆ្នាំ​ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា​ ដែល​ធ្វើ​មានការ​ ធ្វេស​ប្រ​ហេ​ស​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ ឫ​ មិន​ គោរព​បទបញ្ជា​ ត្រូវ​ ទទួល​ ការ​ផ្តន្ទាទោស​ ផ្នែក​រដ្ឋបាល​ មធ្យោបាយ​ សម្ភា​រះ​ប្រើប្រាស់​ សម្រាប់​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​រឹម​អូស​ ទុកជា​សម្បត្តិ​ រដ្ឋ​ដោយ​តុលាការ​ ៕​

image2

image1

image5

image8

image7

image4

IMG_3909

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print