​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង​៧​បន្ទប់​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុ​ន​ រ៉ា​នី​អរុណ​វ​តី​ ជា​អំណោយ​របស់​ស្ថានទូត​ជប៉ុន​

ចែករំលែក៖

​ភ្នំពេញ​៖​ អគារសិក្សា​១​ខ្នង​៧​បន្ទប់​នៃ​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុ​ន​ រ៉ា​នី​អរុណ​វ​តី​ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ​សែន​ជ័យ​ បាន​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ធ្នូ​ ដែល​ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ គូ​ម៉ា​ម៉ា​រ៉ូ​ យូ​ជិ​ ឯកអគ្គរាជទូត​ ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

image_1

​លោក​ គូ​ម៉ា​ម៉ា​រ៉ូ​ យូ​ជិ​ បានអោយ​ដឹង​ថា​ អគារសិក្សា​១​ខ្នង​៧​បន្ទប់​នៃ​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុ​ន​រ៉ា​នី​អរុណ​វ​តី​ នេះ​ជា​អំណោយ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ អគារ​នេះ​ជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​និង​ជប៉ុន​ ហើយ​កិច្ច​សហប្រតិបត្តិការ​នេះ​ នឹង​បន្ត​ជាមួយ​កម្ពុជា​ជា​បន្ត​ទៀត​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​នោះ​បាន​សម្តែង​ការ​កោតសរសើរ​និង​ដឹងគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បាន​ជួ​យមក​កម្ពុជា​លើ​គ្រប់​វិស័យ​ ។​ កម្ពុជា​ និង​ជប៉ុន​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​យូ​មក​ហើយ​ ហើយ​ទំនាក់ទំនង​នេះ​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​មក​កម្ពុជា​។​

​លោក​បន្ត​ថា​៖​ ប្រទេស​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​បាន​ជួយ​រាជធានី​ភ្នំពេញ​នូវ​គម្រោង​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​គម្រោង​ការពារ​ទឹកជំនន់​ កែ​លំអរ​ប្រព័ន្ធ​លូ​ជំហាន​ទី​៣​ ដែល​គម្រោង​នេះ​បាន​បញ្ចប់​ហើយ​ក្រោម​ការ​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​នៅ​ពេល​នេះ​យើង​កំពុង​បន្ត​ចាប់ផ្តើម​គម្រោង​ការពារ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ទៀត​។​

​លោក​អភិបាល​បន្ត​ថា​ ៖​ អ្នកជំនាញ​របស់​ប្រទេស​ជប៉ុន​បាន​ប្រមើល​មើល​និង​ជួយ​កម្ពុជា​តាំងពី​៣០​ឆ្នាំ​មុន​ ពី​បញ្ហា​ទឹកជំនន់​និង​បញ្ហា​ការ​កកស្ទះ​ចរាចរ​ ដែល​យើង​មិន​បាន​នឹក​ដល់​ ដោយ​រាជធានី​ភ្នំពេញ​បាន​ប្រឈម​យ៉ាង​ខ្លាំង​លើ​បញ្ហា​ចរាចរ​នេះ​ ។​ ចំពោះ​បញ្ហា​នេះ​ប្រទេស​ជប៉ុន​ក៏​បាន​រៀបចំ​ផែនការ​ដឹក​ជញ្ជូន​នៅ​រាជធានី​ថែម​ទៀត​ គឺ​បាន​បង្កើត​ជា​ខ្សែ​រថ​របស់​រថយន្តក្រុង​ ការ​ផ្តល់​ស្តុ​បប្រមាន​១០០​គ្រឿង​បន្ថែម​ទៀត​ ដែល​ធ្វើ​អោយ​រាជធានី​ភ្នំពេញ​របស់​យើង​កាត់​បន្ថយ​បានការ​កកស្ទះ​ចរាចរ​បាន​មួយ​កម្រិត​បន្ថែម​ទៀត​។​ ក្រៅពី​ជួយ​បញ្ហា​ខាងលើ​នេះ​ហើយ​នោះ​ ប្រទេស​ជប៉ុន​នូវ​បាន​ជួយ​លើ​វិស័យ​អប់រំ​បន្ថែម​ទៀត​ ដោយ​ជប៉ុន​បាន​ជួយ​កសាង​សាលារៀន​និង​សម្ភារៈ​សិក្សា​ជា​ច្រើន​ទៀត​ ។​ ជាក់ស្តែង​សម្រាប់​ពេល​នេះ​ ប្រទេស​ជប៉ុន​បាន​ផ្តល់​អគារសិក្សា​១​ខ្នង​៧​បន្ទប់​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុ​ន​រ៉ា​នី​អរុណ​វ​តី​ ដែល​យើង​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​នៅ​ពេល​នេះ​ដើម្បី​អោយ​ក្មួយៗ​បាន​សិក្សា​រឿ​ន​សូត្រ​ ។​

​លោក​បន្ត​ថា​ អគារ​នេះ​មាន​តម្លៃ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ តែ​សម្រាប់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចេញពី​សាលារៀន​នេះ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នោះ​ទេ​ ៕​

image

image_2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print