ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​កាប៊ី​ន​រថយន្ត​កូរ៉េ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១

ចែករំលែក៖

ខេត្តកណ្តាល៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​កូរ៉េ​ដែល​ខ្លួន​ជិះ​ បន្ទាប់​ពី​រថយន្ត​កូរ៉េ​ខាងលើ​នេះ​បើក​ចូល​ទៅ​បុក​គូថ​រថយន្ត​បែន​ធុន​ធំ​ដឹក​ខ្សាច់​ ដែល​បែក​កង់​ឈប់​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥-៥៦​ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ។​

20151223183737

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហេង​ ចាន់​រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ អ្នក​ដើរ​ទិញ​-​លក់​ត្រី​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ខ្សាយ​(​ក​)​ ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​ ស្ត្រី​រង​គ្រោះ​រួម​ដំណើរ​ជាមួយ​រថយន្ត​ដឹក​ត្រី​ ម៉ាក​KIA​ ចំណុះ​១.៥​តោន​ ពណ៌​ខៀវ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 2AF-6327​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។​ ចំណែកឯ​រថយន្ត​បែន​ដឹក​ខ្សាច់​នោះ​ម៉ាក​ KIA​ ពណ៌​បៃតងចាស់​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 3A​ 8019​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​រត់គេច​ខ្លួន​បាត់​ដូច​គ្នា​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេ​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​ដឹក​ខ្សាច់​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ដឹក​ខ្សាច់​ខាងលើ​នេះ​បាន​បែក​កង់​ក្រោយ​ចំហៀង​ខាងស្តាំ​ ខណៈនោះ​អ្នកបើកបរ​បាន​បើករថយន្ត​អែប​ក្បែរ​ចិញ្ចើម​ផ្លូវ​ ដោយ​បាន​បើ​ភ្លើង​ស៊ី​ញ៉ូ​សុំ​ផ្លូវ​និង​ដាក់​មែកឈើ​ធ្វើ​ជា​ស្លាក​សញ្ញា​ត្រឹមត្រូវ​ ទើប​ធ្វើការ​ដោះ​ដូរ​កង់​រថយន្ត​ ។​ គ្រានោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ត្រី​បើក​មក​ពីក្រោយ​បុក​គូថ​រថយន្ត​ដឹក​ខ្សាច់​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​កាប៊ី​ន​រថយន្ត​ដឹក​ត្រី​រួញ​ចូល​គ្នា​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ជា​អ្នក​រួម​ដំណើរ​ស្លាប់​ យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ បាន​នាំ​គ្នា​ដោះ​ស្បែកជើង​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ ចំណែកឯ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​ បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ដែល​បែក​កង់​ឈប់​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​ ៕​

20151223183738 (1)

20151223183738 (2)

20151223183738

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print