ក្រុម​យុវជន​សហភាព​ សហ​ព​ន្ធ័​យុវជន​កម្ពុជា​១០០​នាក់​ នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ អធិការកិច្ច​ ចូលរួម​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្តល់​ឈាម​ ក្រោម​ប្រធានបទ​ យុទ្ធនាការ​ «​ឈាម​១០០​លី​ត្រ​»​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហុ​ក​ គឹ​ម​ឆេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ លោក​ ឧបជ្ឈាយ៍​ ឡាយ​ ឆាយ​ចិន​ អគ្គ​លេខា​សមាគម​ និង​អង្គការ​អ៊ី​គ័ន​តា​វប្រ​ចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ប្រមាណ​ ១០០​នាក់​ បាន​បរិច្ចាគ​ឈាម​របស់​ខ្លួន​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ ដល់​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ជួប​គ្រោះ​ឧប្បត្តិហេតុ​ផ្សេងៗ​ ខណៈ​តម្រូវការ​ឈាម​កំពុង​មាន​អត្រា​ខ្ពស់​។​ កម្មវិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

image

​លោក​ ហ៊ុន​ ម៉ា​នី​ បាន​បញ្ជាក់​ថា​៖​ កម្មវិធី​ក្នុងថ្ងៃនេះ​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនួល​ខុស​ត្រូវ​ខ្ពស់​របស់​យុវជន​កម្ពុជា​ក្នុង​បុព្វហេតុ​ជាតិ​ ជា​ពិសេស​ក្នុង​កិច្ច​ការងារ​មនុស្សធម៌​ ក្នុង​នោះ​ការ​ជួយ​សង្គ្រោះ​ដោយ​គ្មាន​ការ​រើសអើង​ទៅ​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​មាន​ជំងឺ​ ឬ​ ជួប​គ្រោះថ្នាក់​ផ្សេងៗ​ ហើយ​កំពុង​តែ​ត្រូវការ​ឈាម​ជា​បន្ទាន់​ ដូច​ជា​ ស្ត្រី​សម្រាលកូន​ដែល​បាត់បង់​ឈាម​ច្រើន​ ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ អ្នកជំងឺ​មហារីក​ និង​ជំងឺ​ឈាម​ជាដើម​។​ ប៉ុន្តែ​សកម្មភាព​របស់​យុវជន​យើង​ក្នុងថ្ងៃនេះ​ស្ថិត​ក្នុង​គុណ​តម្លៃ​តែ​មួយ​នៃ​ស្មារតី​២​ធ្នូ​ គឺ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ភាតរភាព​រវាង​គ្នា​នឹង​គ្នា​ សាមគ្គីភាព​ជាតិ​ ក្នុង​អត្ថន័យ​តែ​មួយ​គឺ​ ខ្មែរ​តែ​មួយ​ អនាគត​តែ​មួយ​

​អ្នកស្រី​ កែវ​ មុំ​ ប្រធាន​ក្រុម​យុវជន​ សហភាព​ សហ​ព​ន្ធ័​យ​វ​ជន​កម្ពុជា​ នៅ​អធិការកិច្ច​ បាន​បញ្ជាក់​ថា​ ៖​ ដោយ​មើលឃើញ​ឈាម​ជា​តម្រូវការ​ចាំបាច់​សម្រាប់​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ ស្ត្រី​ពេល​សម្រាលកូន​ ក៏​ដូច​ជា​ជន​រង​គ្រោះ​ក្នុង​ឧប្បត្តិហេតុ​ផ្សេងៗ​ ជា​ពិសេស​ការ​អំ​ ពា​វ​នាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ និង​រាជរដ្ឋាភិបាល​នោះ​ ទើប​អ្នកស្រី​ បាន​ជំរុញ​ និង​ លើកទឹកចិត្ត​ដល់​បុ​គ្គ​ លិ​ក​ និយោជិត​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​ជាង​ ១០០​នាក់​ ឲ្យ​រួម​គ្នា​ធ្វើការ​បរិច្ចាគ​ឈាម​នៅ​ព្រឹក​ ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ ។​

​ក្រៅពី​បុគ្គលិក​ និ​យោ​ជិ​ក​ អ្នកស្រី​ កែវ​ មុំ​ រួម​និង​កូនស្រី​ កញ្ញា​ លី​លី​ ក៏​បាន​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បី​សកម្មភាព​ មនុស្សធម៌​នេះ​ផង​ដែរ​។​

​អ្នកស្រី​ កែវ​ មុំ​ បាន​បង្ហាញ​ពី​ទឹកចិត្ត​នាំ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​នេះ​ថា​ «​ការ​បរិច្ចាគ​ឈាម​នេះ​ គឺ​យើង​ធ្វើ​ ដើម្បី​ ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ដែល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ឈាម​ ឬ​អ្នកជំងឺ​វះ​ កាត់​ត្រូវការ​ឈាម​ជាដើម​»​។​

​អ្នកស្រី​ កែវ​ មុំ​ បាន​ចាត់​ទុក​ការ​បរិច្ចាគ​ឈាម​ ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ គឺជា​ការ​សាង​នូវ​បុណ្យ​កុសល​មួយ​ដ៏​ធំ​ផង​ ដែរ​។​ «​អាយុជីវិត​មនុស្ស​មិន​អាច​ទិញ​ដូរ​បាន​នោះ​ទេ​ ទោះ​មាន​លុយ​ប៉ុណ្ណា​ក៏​ដោយ​!​ ប៉ុន្តែ​យើង​ផ្តល់​ឈាម​ យើង​ អាច​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន​ គឺជា​បុណ្យ​កុសល​មួយ​ដ៏​ធំ​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​»​។​

​ក្នុង​ឱកាស​នោះ​ លោក​អគ្គ​នាយិការ​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​ ក៏​បានការ​រួម​គ្នា​បរិច្ចាគ​ឈាម​នា​ព្រឹក​មិ​ញ​នេះ​ថា​ ជា​ការ​បំផុសស្មារតី​ បុគ្គលិក​ និយោជិត​របស់​ខ្លួន​ ឲ្យ​ចេះ​ចូលរួម​ចំណែក​បំពេញ​សកម្មភាព​មនុស្សធម៌​ និង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​ សង្គម​ផង​ដែរ​។​

​លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ហៅ​ការ​បរិច្ចាគ​ឈាម​នេះ​ គឺជា​ការ​សាង​បុណ្យ​កុសល​ដ៏​ធំ​មួយ​ សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ផង​ដែរ​។​ ស្មារតី​នៃ​ការ​បរិច្ចាគ​ឈាម​ ដែល​កើត​ ចេញពី​សេចក្ដី​អាណិត​ស្រឡាញ់​ និង​គុណធម៌​ដ៏​ពិសិដ្ឋ​របស់​យើង​នា​ថ្ងៃនេះ​ បាន​ចូល​ជ្រួតជ្រាប​ដល់​ក្រអៅបេះដូង​ជនជាតិ​ខ្មែរ​គ្រប់​រូប​សូម​ឲ្យ​ផុស​ចេញ​នូវ​ សណ្ដាន​ចិត្ដ​អាណិត​ស្រឡាញ់​ ចេះ​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​ ការ​ជួយ​បរិច្ចាគ​ឈាម​ ដែល​យើង​អាច​សំយោគ​ជា​អត្ថន័យ​បាន​ថា​ “​បរិច្ចាគ​ ឈាម​ម្នាក់​ គឺ​សង្គ្រោះ​ជីវិត​ម្នាក់​”​ និង​”​អំណោយ​ឈាម​ គឹ​អំណោយ​ជីវិត​”​ ។​

​លោកស្រី​ក៏​បាន​អំពាវនាវ​ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ ម​ន្រី្ត​រាជការ​គ្រប់​លំដាប់ថ្នាក់​ ព្រះសង្ឃ​ សិស្ស​ និស្សិត​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ក្តី​អាណិត​ ស្រឡាញ់​ហើយ​អំណោយ​ជា​ឈាម​នេះ​គឺជា​មហា​បុណ្យ​កុសល​ដ៏​ធំ​ រក​អ្វី​ប្រៀបផ្ទឹម​ពុំ​ បាន​ឡើយ​ ព្រោះ​បាន​ស​ង្រោះ្គ​ជីវិត​មនុស្ស​ ៕​

image_1

image_2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print