ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលេីទំព័រហ្វេសប៊ុកជាមួយរូបថតមួយសន្លឹកក្នុងទឹកមុខ ស្រស់ស្រាយនៅថ្ងៃពុធនេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សារបងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំ នឹងនៅជាមួយខ្ញុំបន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោបានសរសេរបញ្ជាក់ទៀតថា មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពល ពេញលេញក្នុងការបំពេញការងារជូនជាតិ។
សម្តេចតេជោថា នៅថ្ងៃ សុក្រទី ២ ខែ សីហា នេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា ។ ខ្ញុំសូមអរគុណសារជាថ្មី ដល់បងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំ នឹងនៅជាមួយខ្ញុំបន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។
សូមជូនពរបងប្អូនជនរួមជាតិមានលាភជ័យ និងសំណាងល្អទាំងអស់គ្នា ជាពិសេសនៅក្នុងថ្ងៃឧបោសថសីលនេះ ៕