ភ្នំពេញ៖ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ យុទ្ធនាការ «ឈាម១០០លីត្រ»ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដោយមានការចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា លោក ហុក គឹមឆេង ប្រធានមជ្ឈមណ្ឌលជាតិ លោក ឧបជ្ឈាយ៍ ឡាយ ឆាយចិន អគ្គលេខាសមាគម និងអង្គការអ៊ីគ័នតាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចប្រមាណ ១០០នាក់ បានបរិច្ចាគឈាមរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយ ដល់ពលរដ្ឋកម្ពុជា ដែលបានជួបគ្រោះឧប្បត្តិហេតុផ្សេងៗ ខណៈតម្រូវការឈាមកំពុងមានអត្រាខ្ពស់។ កម្មវិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ កម្មវិធីក្នុងថ្ងៃនេះសបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវខ្ពស់របស់យុវជនកម្ពុជាក្នុងបុព្វហេតុជាតិ ជាពិសេសក្នុងកិច្ចការងារមនុស្សធម៌ ក្នុងនោះការជួយសង្គ្រោះដោយគ្មានការរើសអើងទៅដល់ប្រជាជនកម្ពុជាដែលកំពុងមានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ ហើយកំពុងតែត្រូវការឈាមជាបន្ទាន់ ដូចជា ស្ត្រីសម្រាលកូនដែលបាត់បង់ឈាមច្រើន ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺមហារីក និងជំងឺឈាមជាដើម។ ប៉ុន្តែសកម្មភាពរបស់យុវជនយើងក្នុងថ្ងៃនេះស្ថិតក្នុងគុណតម្លៃតែមួយនៃស្មារតី២ធ្នូ គឺការចេះជួយគ្នាទៅវិញទៅមក ភាតរភាពរវាងគ្នានឹងគ្នា សាមគ្គីភាពជាតិ ក្នុងអត្ថន័យតែមួយគឺ ខ្មែរតែមួយ អនាគតតែមួយ
អ្នកស្រី កែវ មុំ ប្រធានក្រុមយុវជន សហភាព សហពន្ធ័យវជនកម្ពុជា នៅអធិការកិច្ច បានបញ្ជាក់ថា ៖ ដោយមើលឃើញឈាមជាតម្រូវការចាំបាច់សម្រាប់សង្គ្រោះជីវិតជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរ ស្ត្រីពេលសម្រាលកូន ក៏ដូចជាជនរងគ្រោះក្នុងឧប្បត្តិហេតុផ្សេងៗ ជាពិសេសការអំ ពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរាជរដ្ឋាភិបាលនោះ ទើបអ្នកស្រី បានជំរុញ និង លើកទឹកចិត្តដល់បុគ្គ លិក និយោជិតបម្រើការនៅក្នុងក្រុមហ៊ុនផលិតនំស្រួយលីលីជាង ១០០នាក់ ឲ្យរួមគ្នាធ្វើការបរិច្ចាគឈាមនៅព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥នេះ ។
ក្រៅពីបុគ្គលិក និយោជិក អ្នកស្រី កែវ មុំ រួមនិងកូនស្រី កញ្ញា លីលី ក៏បានចូលរួមបរិច្ចាគឈាម ដើម្បីសកម្មភាព មនុស្សធម៌នេះផងដែរ។
អ្នកស្រី កែវ មុំ បានបង្ហាញពីទឹកចិត្តនាំឲ្យមានការបរិច្ចាគឈាមនេះថា «ការបរិច្ចាគឈាមនេះ គឺយើងធ្វើ ដើម្បី ចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរ ឬស្ត្រីមានផ្ទៃពោះត្រូវការឈាម ឬអ្នកជំងឺវះ កាត់ត្រូវការឈាមជាដើម»។
អ្នកស្រី កែវ មុំ បានចាត់ទុកការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្ស គឺជាការសាងនូវបុណ្យកុសលមួយដ៏ធំផង ដែរ។ «អាយុជីវិតមនុស្សមិនអាចទិញដូរបាននោះទេ ទោះមានលុយប៉ុណ្ណាក៏ដោយ! ប៉ុន្តែយើងផ្តល់ឈាម យើង អាចជួយសង្គ្រោះអាយុជីវិតមនុស្សបាន គឺជាបុណ្យកុសលមួយដ៏ធំ ដែលមិនអាចកាត់ថ្លៃបាន»។
ក្នុងឱកាសនោះ លោកអគ្គនាយិការក្រុមហ៊ុនផលិតនំស្រួយលីលី ក៏បានការរួមគ្នាបរិច្ចាគឈាមនាព្រឹកមិញនេះថា ជាការបំផុសស្មារតី បុគ្គលិក និយោជិតរបស់ខ្លួន ឲ្យចេះចូលរួមចំណែកបំពេញសកម្មភាពមនុស្សធម៌ និងការចូលរួមចំណែកជួយដល់ សង្គមផងដែរ។
លោកស្រី ម៉ែន សំអន បានហៅការបរិច្ចាគឈាមនេះ គឺជាការសាងបុណ្យកុសលដ៏ធំមួយ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្សផងដែរ។ ស្មារតីនៃការបរិច្ចាគឈាម ដែលកើត ចេញពីសេចក្ដីអាណិតស្រឡាញ់ និងគុណធម៌ដ៏ពិសិដ្ឋរបស់យើងនាថ្ងៃនេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនជាតិខ្មែរគ្រប់រូបសូមឲ្យផុសចេញនូវ សណ្ដានចិត្ដអាណិតស្រឡាញ់ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក តាមរយៈ ការជួយបរិច្ចាគឈាម ដែលយើងអាចសំយោគជាអត្ថន័យបានថា “បរិច្ចាគ ឈាមម្នាក់ គឺសង្គ្រោះជីវិតម្នាក់” និង”អំណោយឈាម គឹអំណោយជីវិត” ។
លោកស្រីក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំក្រសួង មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាមដោយក្តីអាណិត ស្រឡាញ់ហើយអំណោយជាឈាមនេះគឺជាមហាបុណ្យកុសលដ៏ធំ រកអ្វីប្រៀបផ្ទឹមពុំ បានឡើយ ព្រោះបានសង្រោះ្គជីវិតមនុស្ស ៕
ដោយ៖ សំរិត