សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ៦នាក់និងវត្ថុតាងនៅ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៦នាក់ និងវត្ថុតាងជាច្រើនទៀត ត្រូវបាននគរ​បាលប្រឆាំងគ្រឿងញៀខេត្ត​បានសហការជាមួយប៉ុស្តិ៍បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ខណៈពួកគេកំពុងចែកចាយ តាមដងផ្លូវសាធារណៈ ក្នុងតំបន់ទេសចរណ៍ ។

IMG-20151224-WA0034

ការចុះបង្ក្រាប​ករណីជួញ​ដូរ​​គ្រឿងញៀននេះធ្វើឡើងនៅ​ថ្ងៃទី២២និងទី២៣ខែធ្នូឆ្នាំ២០១៥​ស្ថិត​នៅ​ចំនុច​ក្នុងសង្កាត់២ផ្សេងគ្នា គឺសង្កាត់ជ្រាវ និងសង្កាត់គោកចក ក្រុងសៀមរាប ។

លោកវរសេនីយ៍ទោ  អ៊ុំ សាអាត នាយការិយាល័យ​នគរបាលប្រឆាំងគ្រឿងញៀន​នៃស្នងការនគរ​បាល​​ខេត្តបានឲ្យដឹងថា កម្លាំង​ជំនាញ បានឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន៦នាក់រួមមាន ទី១/ឈ្មោះ ឈាន ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡានតាក់ស៊ី រស់នៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ចាត់ចែងឱ្យប្រើប្រាស់) ទី២/ឈ្មោះ សឿម ផា ហៅផន ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរលើកឥវ៉ាន់ មានស្រុកកំណើតភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់)អ្នកទាំង២នាក់ ឃាត់ខ្លួននៅវេលាម៉ោង២១និង២០នាទីថ្ងៃទី២២ខែ ធ្នូឆ្នាំ២០១៥ ស្ថិតនៅចំនុចភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ទី៣/ឈ្មោះ កន រ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិតាព្រហ្ម ឃុំសង្វើយ សុ្រកជីក្រែង ខេត្តសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់)ទី៤/ឈ្មោះ លុយ ឡី ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរបកម្មករសំណង់បច្ចុប្បន្នរស់នៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ) ទី៥/ឈ្មោះ លុយ លិរឺ ឆមលិ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរយោធា រស់នៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ)និងទី៦/ឈ្មោះ សុខ គឹមអាង ហៅកោន ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ ចាត់ចែងនិងសម្រួលឱ្យប្រើប្រាស់ ។

​លោកបានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុ​តាងរួមមាន៖ ទូរស័ព្ទដៃ៣គ្រឿង,​ ម្សៅមេតំហ្វេតាមីន​ចំនួន១កញ្ចប់ស្មើទម្ងន់០,២ក្រាម និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

បច្ចុប្បន្នជន​សង្ស័យ​ ចំនួន៦​នាក់​ និងវត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់ ៕

IMG-20151223-WA0019

IMG-20151223-WA0018

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print