ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងបាងកក ក្នុងពេលកំពុងតែប្រជុំអាស៊ាន បង្កក្តីបារម្ភយ៉ាងខ្លាំង

ចែករំលែក៖

ទោះបីមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែងបំផុត នៅទីក្រុងបាងកក ក្នុងពេលដែលកំពុងតែប្រជុំអាស៊ាន​  ក្រុមភេរវករបាន​វាយបមរហារបង្កឲ្យមានភាពចលាចលកើតឡើង ដោយបង្កែគ្រប់បែក ផ្ទុះជាបន្តបន្ទាប់ ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះខាងលើជាគ្រាប់បែកកែឆ្នៃ  បណ្តាលឲ្យមានអ្នករងរបួសពីរនាក់ ។

សារព័ត៌មាន​ Nation ​របស់ថៃ បានផ្សាយថា ការផ្ទុះ នៅជិត ស្ថានីយ រថភ្លើង​ chong Nonsee ធ្វើឲ្យស្ថានីយនេះត្រូវបិទទ្វារដើម្បីសុវត្ថិភាពអ្នកដំណើរ។ កាលម្សិលមិញប៉ូលិសបាសនរកឃើញមានគ្រាប់បែកក្លែងក្លាយ ប៉ុន្តែថ្ងៃនេះ គ្រាប់បែកមែនទែន ផ្ទុះកក្រើកនៅទីក្រុងបាងកក។

ប្រភពព័ត៌មានបានឲ្យដឹងថា សំឡេងផ្ទុះធុនតូចនោះ​ទេ ប៉ុន្តែបានកក្រើក​នៅក្នុងទីក្រុងបាងកក ខណៈដែលគេកំពុងរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិផងនោះ ។ កាលពីថ្ងៃម្សិលមិញ ប៉ូលិសថៃ​បានអះអាងថា រកឃើញគ្រាប់បែកក្លែងក្លាយ២គ្រាប់ ប៉ុន្តែ​នៅថ្ងៃនេះ ស្រាប់តែមាន​គ្រាប់បែក(ច្នៃ)មែនទែន បានផ្ទុះឡើងតែម្តងរបួស២នាក់ ។ 

សារព័ត៌មានchannelnewsasia បានផ្សាយ​នៅថ្ងៃទី២ ខែសីហាថា គ្រាប់បែកធុនតូច​ច្រើនគ្រាប់​បានផ្ទុះ​នៅក្នុងទីក្រុងបាងកក នៅទីតាំងយ៉ាងតិច​៤កន្លែងផ្សេងគ្នា ហើយប៉ូលិស​បានបញ្ជាក់ថា អ្នកបោសសម្អាត​ផ្លូវ​ថ្នល់២នាក់​បានរងរបួស ។ ប៉ូលិសបញ្ជាក់ថា វាជាគ្រាប់បែកច្នៃ ។ 

ប្រភពបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃនេះ​ មួយកន្លែងស្ថិតនៅពីមុខអគារ Mahanakorn ជិតស្ថានីយ​រថភ្លើងលើអាកាស Chong Nonsi ។ ប្រភពបញ្ជាក់ថា ហេតុការណ៍ផ្ទុះមួយទៀត បានកើតឡើង​នៅ អគារការិយាល័យរដ្ឋាភិបាល និងនៅទីតាំង​២ផ្សេងទៀត ដែលនៅជិតអគារការិយាល័យនោះដែរ កណ្តាលទីក្រុងបាងកកនោះ  

ប៉ូលិសថៃ​ថ្លែងថា ពួកគេកំពុងស៊ើបអង្កេត​មូលហេតុ​បណ្តាលឲ្យផ្ទុះទាំងនោះ ។ មិនមានព័ត៌មានភ្លាមៗ​អំពីអ្នករងរបួសនោះទេ ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ប៉ូលិសថៃ​បានរកឃើញគ្រាប់បែកក្លែងក្លាយ​​២គ្រាប់ នៅក្បែរវេទិកាប្រជុំអាស៊ាន​នៅទីក្រុងបាងកក

ប៉ូលិសរបស់ប្រទេសថៃ​ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩​ បានរកឃើញ​គ្រាប់បែក​ក្លែងក្លាយ​២គ្រាប់ នៅជិតការិយាល័យ​វេទិកាកិច្ចប្រជុំ​ស្តីអំពី​សន្តិសុខ​ក្នុងតំបន់ រវាង​ប្រទេសមហាអំណាច និងសមាជិកសមាគមអាស៊ាន​ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ។ 

កេស​គ្រាប់បែក​នោះ​បង្កឲ្យមានការភ័យខ្លួន​ដល់កងកម្លាំងសន្តិសុខ​យ៉ាងខ្លាំង ប៉ុន្តែ​វាបានធូរស្បើយទៅវិញ នៅពេលដឹងថា វាគ្រាន់តែជាគ្រាប់បែក​ក្លែងក្លាយ មិនបង្កឲ្យគ្រោះថ្នាក់ ។ លោក KrisanaPattanacharoen អ្នកនាំពាក្យ​ប៉ូលិស​បានប្រាប់រ៉យទ័រថា មានប្រអប់ពីរ ផ្ទុះសម្ភារដែលមិនអាចផ្ទុះ​នាំឲ្យគ្រោះថ្នាក់នោះទេ ។ មានបាល់ រុំខ្សែលួស​ ដែលមើលហាក់ដូចជាគ្រាប់បែក​បណ្តាលឲ្យគ្រោះថ្នាក់អឺចង់ ។ ប្រភពថា សន្តិសុខ​យាមកាម​យ៉ាងតឹងរ៉ឹង​នៅជុំវិញ​អគារវេទិកា​កិច្ចប្រជុំ​នោះ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែលេចចេញនូវគ្រាប់បែកក្លែងក្លាយដូច្នេះទៅវិញ ។ ប្រមុខការទូត​ប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានចូលរួម​​នៅវេទិកានោះដែរ ព្រមជាមួយ​មន្ត្រី​អន្តរជាតិ និងក្នុងតំបន់ជាច្រើនផ្សេងទៀត ។ 

ស្នងការប៉ូលិស​ក្រុងបាងកក Tawatchai Mekprasertkul បានថ្លែងថា កញ្ចប់​កេសនោះ​ដាក់នៅតាមផ្លូវពីអគារ​វេទិកាកិច្ចប្រជុំ ក្បែរស្ថានីយប៉ុស្តិ៍ប៉ូលិស​មួយកន្លែង ទីដែលនាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា នឹងទៅកាន់ទីនោះ នៅថ្ងៃទី២ សីហា ។ 

អ្នកនាំពាក្យKrisana ថ្លែងថា កាមរ៉ាសុវត្ថិភាព​ថតបានបុរសម្នាក់​ស្លៀកពាក់ពណ៌លឿង ដាក់កេស​នោះ ហើយពេលនេះ ប៉ូលិស​កំពុងតាមរកអត្តសញ្ញាណ​ជនសង្ស័យ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print