សម្តេចតេជោ​ ៖​ ជម្រុញ​ឲ្យ​មានកិច្ចគាំពា​ ច្រេីនបន្ថែមទៀត​ ក្រៅពី​របបសន្តិសុខ​សង្គម​ សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករកម្មការនី

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជម្រុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាច្រេីនថែមទៀតជាប្រចាំ​ ក្រៅពី​ដំណោះ​ស្រាយក្នុងការផ្តល់នូវកិច្ចគាំពារ ស្តីពីរបបសន្តិសុខ​ សង្គម​ សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ​ និងពេលឈប់សម្រាកពីការងារ​ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។

ការដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​កិច្ច​គាំពារបែប​នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសរសេរ​នៅលេីហ្វេសប៊ុក​​នៅថ្ងៃ​សៅរ៍​ទី៣​ ខែសីហា​ ឆ្នាំ​២០២៩នេះ​ អមដោយរូប​ភាពមួយសន្លឹក​ ​ហាក់បង្ហាញពីកា​រពិនិត្យតាមដាន​ព័ត៌មាន​ គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជាប្រចាំ​ ដែលជាសេចក្តីត្រូវការប្រជាជន​កម្ពុជា​ ដូចខាងក្រោម​នេះថា​ ៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី​ ដែលយេីងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន​ ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម​ ដែលមានសារ:សំខាន់ខ្លាំងណាស់​សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ​ និងពេលឈប់សម្រាកពីការងារ​ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។

សម្តេចតេជោ​បាន​បញ្ជាក់​ថា​ ក្នុង​នាម​រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះ​ ស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រេីនថែមទៀត​ ដេីម្បីបងប្អូនទទួលបាន​ នូវផលប្រយោជន៍កាន់តែច្រេីន​ និងមានជីវភាពរស់នៅកាន់តែល្អរសេីរ។

ជាទម្លាប់​ នៅចុង​សប្ដាហ៍​ សម្តេចតេជោ ​តែងជូនពរបងប្អូនជនរួមជាតិ​ ជួបតែសេចក្តីសុខ​ សំណាងល្អ​ និងបានសប្បាយរីក​រាយ ស្របពេលកម្ពុជាបច្ចប្បន្នទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print