ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមានការយកចិត្តទុកដាក់ជាច្រេីនថែមទៀតជាប្រចាំ ក្រៅពីដំណោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារ ស្តីពីរបបសន្តិសុខ សង្គម សម្រាប់មន្រ្តីរាជការ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។
ការដាក់ឲ្យអនុវត្តគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្ដីពីកិច្ចគាំពារបែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលេីហ្វេសប៊ុកនៅថ្ងៃសៅរ៍ទី៣ ខែសីហា ឆ្នាំ២០២៩នេះ អមដោយរូបភាពមួយសន្លឹក ហាក់បង្ហាញពីការពិនិត្យតាមដានព័ត៌មាន គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ ដែលជាសេចក្តីត្រូវការប្រជាជនកម្ពុជា ដូចខាងក្រោមនេះថា ៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី ដែលយេីងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីរាជការ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះ ស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រេីនថែមទៀត ដេីម្បីបងប្អូនទទួលបាន នូវផលប្រយោជន៍កាន់តែច្រេីន និងមានជីវភាពរស់នៅកាន់តែល្អរសេីរ។
ជាទម្លាប់ នៅចុងសប្ដាហ៍ សម្តេចតេជោ តែងជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយ ស្របពេលកម្ពុជាបច្ចប្បន្នទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ៕