តាមពិតចឹងសោះ! អាមេរិកចង់អូសចិន ឲ្យចូលក្នុងសន្ធិសញ្ញាបរមាណូថ្មី ទើបចាកចេញពីសន្ធីសញ្ញាទ្វេភាគីជាមួយរុស្ស៊ី

ចែករំលែក៖

នៅពេលនេះអាមេរិកបានបង្ហាញពីគោលបំណង​​ចង កម្មវិធីបរមាណូរបស់ចិន ដោយសន្ធិសញ្ញាអាវុធថ្មី ដែលមានការចូលរួមទាំងអាមេរិក រុស្ស៊ី និងចិន។ កាលពីថ្ងៃទី​២ ខែសីហា ក្រសួងការបរទេសអាមេរិក​បានប្រកាស​ថា ទីក្រុងវ៉ាស៊ីនតោន មានបំណងបង្កើតឲ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាថ្មី​ដោយមានការចូលរួម ទាំងរុស្ស៊ីនិងចិន​។ 

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់យ៉ាងច្បាស់ថា ​អាមេរិកមិនចង់នៅក្នុងសន្ធិសញ្ញា អាវុធ​ដែលមាន​តែអាមេរិក និងរុស្ស៊ី ហើយរុស្ស៊ីបានបំពានកិច្ចព្រមព្រៀង ដោយបន្ត​ផលិតមីស៊ីលដែលបានហាមប្រាំនៅក្នុងច្បាប់​ INF ។ ​ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដកខ្លួនជាផ្លូវការនៅថ្ងៃទី២ ខែសីហា (ត្រូវនិងថ្ងៃទី៣ខែសីហាឆ្នាំ២០១៩)។

ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​នៅថ្ងៃទី​៣ ខែសីហា បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូកម្រិត​ម្យម INF ។ ការបញ្ចប់  INF ​រវាងអាមេរិកនិងរុស្ស៊ី អាចបង្កឲ្យមានគ្រោះថ្នាក់ ជាមួយគ្នានោះអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឲ្យ ទីក្រុង​មូស្កូនិងវ៉ាស៊ីនតោន​ចាប់ផ្តើមពិភាក្សា ជាថ្មីក្នុងពេលឆាប់ៗនេះ។

ក្រោយការប្រកាសបញ្ចប់ INF ​ភ្លាម មន្ទីបញ្ចកោណអាមេរិក បានប្រកាសថា អាមេរិកមានគម្រោង អភិវឌ្ឍន៍មីស៊ីល​ ដែលពីមុនមក ត្រូវបានហាមប្រាំដោយ INF ​។ សកម្មភាពខាងលើ នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធបរមាណូសារជាថ្មី។ 

អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក បានប្រកាស​ថា «ពេលនេះយើងបានដកខ្លួនចេញពី​ INF ​ហើយក្រសួងការពារជាតិ  នឹងបន្តសកម្មភាពអភិវឌ្ឍន៍ កាំជ្រួចមីស៊ីល ដែលបានហាមប្រាំពីមុនមកនៅក្នុង​ INF»។

កន្លងមក អាមេរិកបានចោទប្រកាន់រុស្ស៊ីថា​បានបំពាន សន្ធិសញ្ញា​ INF ​ដោយរុស្ស៊ីនៅតែបន្តផលិត​មីស៊ីល​ដែលបានហាមប្រាម ។ទាំងនោះហើយទើបអាមេរិក សម្រេចដកខ្លួនចេញ​។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Mike Pompeo ​បានប្រកាសនៅទីក្រុងបាងកកប្រទេសថៃពេលចូលរួមកិច្ចប្រជុំអាស៊ានថា «អាមេរិកដកខ្លួនចេញពី  INF ចាប់ពីថ្ងៃនេះ ហើយរុស្ស៊ី ជាអ្នកទទួលខុសត្រូវទាំងស្រុង ពីការ​ដួលរលំនៃកិច្ចព្រមព្រៀងខាងលើ»​។

អាមេរិកបានចោទរុស្ស៊ីថា បានផលិតមីស៊ីល​ SSC-8  ដែលរុស្ស៊ីហៅឈ្មោះថា​ 9M729 ។ប៉ុន្តែទីក្រុងមូស្កូបានបញ្ជាក់ថា មីស៊ីលនោះ​សមស្រប់ទៅនឹងសន្ធិសញ្ញា មិនបានបំពាននោះឡើយ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print