ខេត្តបន្ទាយមានជ័យៈ នគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៏បានប្រាប់ថាៈដោយគិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់ បណ្ដាលឲ្យមានកនុស្សស្លាប់មនុស្សចំនួន៦នាក់ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយ៉ែត បានឲ្យដឹងថា នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង១១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ខាងលិចផ្សារតានង ស្ថិតនៅ ភូមិនិមិត្ត១ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
របាយការណ៍ដដែលបានបញ្ជាក់ថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះឈ្មោះឆូយ ម៉ុន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិនិមិត្ត១សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅផ្ទុយគ្នា ពីលិចទៅកើតកៀរបណ្តាលដួលម៉ូតូជនរងគ្រោះបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើត។
រថយន្តក្រោយពីបង្កហេតុ បានបើកគេចខ្លួនបាត់។ចំពោះសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញធ្វើការវាស់វែងនិងត្រួតពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕នីមវណ្ណា