ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌបន្សល់ទុកជាច្រើនកេះកប់នៅក្នុងដី នៅចំណុចដីចម្ការមួយកន្លែងស្ថិតនៅ តាមអូព្រំដែនកម្ពុជា-ថៃ ត្រូវបានពលរដ្ឋប្រទះឃើញរាយការណ៍សមត្ថកិច្ចនឹងបន្តទៅអាជ្ញាធរស៊ីម៉ាក់ ។
ពលរដ្ឋឈ្មោះ ទន់ សាបឿន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ គាត់បានឃើញគ្រាប់កាំភ្លើងជាច្រើនកេះនៅក្នុងដីចំការរបស់គាត់ ពេលដែលគាត់កំពុងកាប់ព្រៃក្នុងដីចំការរបស់គាត់ក្បែរអូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិឃុំខាងលើ រួចបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីរក្សាទុកកន្លែងសុវត្ថិភាព ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយចុះទៅពិនិត្យនៅនឹងកន្លែងឃើញមានគ្រាប់ចំនួន៥៤កេះដូចខាងក្រោម ៖
– គ្រាប់កាំភ្លើង AK57 ចំនួន ០១កេះ
– គ្រាប់កាំភ្លើង MPK ចំនួន ០៩កេះ
– គ្រាប់កាំភ្លើង 12,7 ចំនួន ៤៤កេះ ។
សមត្ថកិច្ចអះអាងថា មានគ្រាប់ជាច្រើនទៀតនៅក្នុងរណ្តៅ តែយើងមិនហ៊ានប៉ះពាល់ឡើយ ។ ករណីនេះសមត្ថកិច្ចបានទាក់ទងទៅខាងជំនាញ CMAC ដើម្បីធ្វើការត្រួតពិនិត្យគ្រាប់ដែលនៅសល់ក្នុងរណ្តៅខាងលើនេះ ៕ ជាយក្រុង