ប្រទេសថៃ ៖ ស្ត្រីខ្មែរមួយរូបឈឺពោះសម្រាលបានកូនភ្លោះ នៅក្នុងផ្សារលក់ទំនិញមួយកន្លែង ក្នុងប្រទេសថៃ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។
យោងតាមសារព័ត៌មានថៃបានចុះផ្សាយថា ស្ត្រីម្រាលកូន ជាជនជាតិខ្មែរ អាយុប្រហែល៣០ឆ្នាំ សម្រាលបានកូនភ្លោះ ( ប្រុស១ ស្រី១ ) ។ បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះបឋម ក៏បន្តបញ្ជូនម្តាយនិងកូនមកកាន់មន្ទីរពេទ្យ ស្រុកអារញ្ញប្រាថេត ។ ព័ត៌មានបន្តថា មកដល់ពេលនេះទាំងម្តាយ និងកូនភ្លោះមានសុខភាពមាំទាំល្អប្រសើរ ។ ស្ត្រីខ្មែរខាងលើបានមកបម្រើការនៅក្នុងកូដាំងដំបូលក្រហម ៕ ជាយក្រុង
...