​ក្រុម​ឈ្មួញ​ឈើ​ ហ៊​ន​ ផា​ន្នី​ ហ៊ាន​បាញ់​ គំរាម​សមត្ថកិច្ច​ពេល​បង្ក្រាប​រថយន្ដ​ដឹកឈើ​

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ សមត្ថកិច្ច​ចម្រុះ​ ខេត្ដកំពង់ឆ្នាំង​បង្ក្រាប​រថយន្ដ​នី​សាន់​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ជើង​ខ្លាំង​ ហ៊​ន​ ផា​ន្នី​ ជាម​ន្ដ្រី​យោធា​ កងពលតូច​អន្ដរាគមន៍​លេខ​១៤​ខេត្ដ​ ពោធិ៍សាត់​ មានការ​ផ្ទុះអាវុធ​ដោយ​ ឈ្មួញ​ឈើ​បាញ់​គំរាម​សមត្ថកិច្ច​ពេល​ សមត្ថកិច្ច​ខេត្ដពោធិ៍សាត់​បាន​ប្រមាញ់​តាំងពី​តំបន់​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ រហូត​ដល់​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ស្ថិត​ ក្នុងភូមិ​ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្ដកំពង់ឆ្នាំង​ ។​ នៅ​ពេល​នោះ​សមត្ថ​ កិច្ច​ចម្រុះ​សម្រេចចិត្ដ​បាញ់​រថយន្ដ​បំបែក​កង់​ទើប​រថយន្ដ​ឈ្មួញ​ទៅ​មុខ​លែង​រួច​ក៏​ ចាប់​បាន​តែ​ម្ដង​ ។​

​សកម្មភាព​បង្ក្រាប​បាន​ធ្វើ​ឡើង​ខណៈ​ឈ្មួញ​ឈើ​បាញ់​ប្រមាណ​៣​គ្រាប់​ដើម្បី​ រារាំង​សមត្ថកិច្ច​ដែល​ក្រុម​ឈ្មួញ​ទាំងនេះ​ដឹក​ឆ្លងកាត់​ខេត្ដកំពង់ឆ្នាំង​តាម​ផ្លូវលំ​ ឆ្ពោះទៅ​កាន់​ឃ្លាំង​ដ៍​ធំ​មួយ​កន្លែង​នៅ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្ដកំពង់ស្ពឺ​ ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បន្ដ​ឱ្យ​ដឹង​ថា​ រថយន្ដ​ដឹកឈើ​របស់​មេ​ឈ្មួញ​ ដែល​ប្រើ​ស្បែក​មន្ដ្រី​យោធា​ លោក​ ហ៊​ន​ ផា​ន្នី​ បាន​កើត​ឡើងជា​យូរ​មក​ហើយ​ ដោយ​ពួក​គេ​ដឹកឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ​ ឆ្ពោះ​មក​តំបន់​បំ​ណ​ក់​ឆ្លងកាត់​តំបន់​ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្ដ​កំពង់​ ឆ្នាំង​ ចេញ​ទៅ​ខេត្ដកំពង់ស្ពឺ​ តាម​ផ្លូវ​ អម​លាំង​ ក្នុងស្រុក​ថ្ពង​ ។​

​ឈ្មួញ​ឈើ​រូប​នេះ​ពី​មុន​មក​គេ​ដឹក​ ជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៥​ឆ្ពោះទៅ​ កាន់​រាជធានី​ភ្នំពេញ​ ឬ​ទៅ​ខេត្ដ​ត្បូងឃ្មុំ​ ព្រំប្រទល់​កម្ពុជា​វៀតណាម​ ប៉ុន្ដែ​ដោយ​ សារ​តែ​កម្លាំង​សមត្ថកិច្ច​ខេត្ដកំពង់ឆ្នាំង​បាន​ដាក់​កម្លាំង​ពង្រឹង​តាម​ដងផ្លូវ​ជាតិ​ ទើប​ពួក​គេ​បង្វែរ​ដឹក​តាម​ផ្លូវលំ​ខាងលើ​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្ដង​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១​ធ្នូ​២០១៥​នៅ​ចំណុច​ផ្លូ​លំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្ដកំពង់ឆ្នាំង​ ៕​

ds

ds (3)

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print