ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅ១បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធល្បួងក្មេងស្រីមិនទាន់គ្រប់អាយុរំលោភសេពសន្ថវៈចំនួនពីរលេីក ក្រោយមកបានបែកធ្លាយដំណឹងដល់បងស្រីដាក់ពាក្យប្តឹងអោយចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ម៉េង ឌឿន អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំង រំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជននេះត្រូវបានឃាត់ខ្លួនកាលពីវេលា២១យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅបន្ទាប់ជួលស្នាក់ខាងលេី ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស ស ណ អាយុ១៤ឆ្នាំ ស្នាក់នៅក្បែរបន្ទប់ជនសង្ស័យ ។
ដំណេីររឿងបានបញ្ជាក់ថា នៅវេលាយប់ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩ មុនពេលកេីតហេតុជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារ ផ្អេីលដល់អ្នករស់នៅក្បែរនោះ ។ ឃើញដូច្នេះដោយខ្លាច កេីតមានអំពេីហិង្សាកេីតឡេីង ក្មេងស្រីរងគ្រោះ ក៏ហៅជនសង្ស័យអោយមកបន្ទប់បងស្រីខ្លួន ព្រោះជាមនុស្ស រាប់អានគ្នា ។
បេីតាមការបញ្ជាក់ពីបងក្មេងស្រីរងគ្រោះអោយដឹងថា នៅពេលមានឱកាសនៅក្នុង បន្ទប់ ជនសង្ស័យបានល្បួងប្អូនស្រីរំលោភសេពសន្ថវៈ តែមិនបានសម្រេច ។ បន្ទាប់មកទៀត ជនសង្ស័យបានចាប់បង្ខំរំលោភម្តងទៀត រហូតបានសម្រេច២ដង ។ លុះដល់ពេលជិតភ្លឺ ជនសង្ស័យបានប្រេីវិធីលួងចិត្ត ដោយអោយទូរស័ព្ទមួយគ្រឿងដល់ប្អូនស្រី រួចក៏ចេញទៅបាត់។
បងក្មេងស្រីរងគ្រោះបន្តថា រហូតមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ទេីបបែកដំណឹងដល់ខ្លួន ហេីយប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕សុខាសែនជ័យ