ប្រេីវិធីអោយទូរ​ស័ព្ទ​១គ្រឿងលួងក្មេងស្រីមិនគ្រប់អាយុរំលោភសេព​សសន្ថវៈ​បាន​ពីរដង​​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នគរបាល​ប៉ុស្តិ៍​ចោមចៅ​១បានឃាត់ខ្លួនបុរសម្នាក់​ ពាក់​ព័ន្ធ​ល្បួង​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​រំលោភសេព​សន្ថវៈ​ចំនួន​ពីរលេីក​ ក្រោយមកបានបែកធ្លាយ​ដំណឹង​ដល់បងស្រីដាក់ពាក្យប្តឹងអោយចាត់ការតាមច្បាប់​ ។

ជនសង្ស័យឈ្មោះ ម៉េង ឌឿន អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំង​ រំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជននេះ​ត្រូវ​បាន​ឃាត់ខ្លួនកាលពីវេលា​២១យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅ​បន្ទាប់​ជួលស្នាក់ខាង​លេី​ ។ ចំណែក​ក្មេង​ស្រី​រងគ្រោះឈ្មោះ ស ស ណ​ អាយុ១៤ឆ្នាំ ស្នាក់នៅ​ក្បែរ​បន្ទប់​ជនសង្ស័យ​ ។

ដំណេីរ​រឿងបាន​បញ្ជាក់​ថា​ នៅវេលាយប់ថ្ងៃទី៤ខែសីហា​ ឆ្នាំ២០១៩​ មុនពេលកេីតហេតុជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារ​ ផ្អេីល​ដល់អ្ន​ករស់នៅក្បែរនោះ​ ។ ឃើញ​ដូច្នេះ​ដោយខ្លាច​ កេីតមានអំពេីហិង្សាកេីតឡេីង​ ក្មេង​ស្រី​រងគ្រោះ​ ក៏ហៅជន​សង្ស័យ​អោយមក​បន្ទប់​បងស្រី​ខ្លួន​ ព្រោះ​ជា​មនុស្ស​ រាប់អាន​គ្នា​ ។

បេីតាមការ​បញ្ជាក់​ពី​បងក្មេង​ស្រី​រងគ្រោះ​អោយដឹងថា​ នៅពេលមានឱកាសនៅក្នុង​ បន្ទប់​ ជនសង្ស័យ​បានល្បួងប្អូនស្រីរំលោភសេព​សន្ថវៈ​ តែ​មិន​បាន​សម្រេច​ ។ បន្ទាប់​មក​ទៀត​ ជនសង្ស័យបានចាប់បង្ខំរំលោភម្តងទៀត​ រហូតបានសម្រេច២ដង​ ។​ លុះដល់​ពេល​ជិតភ្លឺ​ ជនសង្ស័យបានប្រេីវិធីលួងចិត្ត​ ដោយ​អោយទូរស័ព្ទ​មួយគ្រឿងដល់ប្អូនស្រី​ រួចក៏​ចេញទៅបាត់។

បងក្មេង​ស្រី​រងគ្រោះ​បន្តថា​ រហូតមកដល់ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ​២០១៩ម្សិលមិញ​ ទេីបបែក​ដំណឹង​ដល់ខ្លួន​ ហេីយប្តឹងនគរបាលឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print