​អង្គទូត​កូរ៉េ​ខាងជើង​ត្រូវ​បណ្តេញ​ចេញពី​អាហ្វ្រិក​ខាងត្បូង​ដោយសារ​ជំនួញ​ខ្នែង​សត្វ​រមាស​

ចែករំលែក៖

​មន្ត្រី​ទូត​របស់​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ដោយសារ​តែ​ការ​ជួញដូរ​ខុសច្បាប់​នូវ​ខ្នែង​សត្វ​រមាស​ ។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​អាហ្វ្រិក​ខាងត្បូង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២៩០១៥​ ។​

des

​អង្គទូត​កូរ៉េ​ខាងជើង​ម្នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស​ Mozambique​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ អង្គទូត​ម្នាក់​នេះ​មានឈ្មោះ​ Park​ Chol-jun​ ។​

​មន្ត្រី​ស្ថានទូត​កូរ៉េ​ខាងជើង​បាន​ថ្លែង​ថា​ Park​ Chol-jun​ ត្រូវ​បញ្ជូន​មក​ប្រទេស​កំណើត​កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ខ្នែង​សត្វ​រមាស​ត្រូវជា​ប្រភេទ​ខ្នែង​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ទីផ្សារ​ងងឹត​នៅ​ក្នុង​តំបន់​អាស៊ី​ ។​ ខ្នែង​សត្វ​រមាស​ត្រូវ​គេ​យក​ទៅ​ធ្វើ​ឧស​ថ​សម្រាប់​ព្យាបាល​ជំងឺ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ News24​ របស់​អាហ្វ្រិក​ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា​ អង្គទូត​កូរ៉េ​ខាងជើង​ Park​ Chol-jun​ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ជាមួយ​លិខិត​ស្នាម​ជា​អ្នកការទូត​នៅ​អាហ្វ្រិក​ខាងត្បូង​ ដោយ​មាន​ដឹក​ស្នែង​សត្វ​រមាស​៤.៥​គីឡូក្រាម​ ដែល​មាន​តម្លៃ​ប្រមាណ​៩៩.៣០០​ដុល្លារ​អា​មេ​រិ​ក​ អំឡុង​ពេល​ដែល​មានការ​ចាប់ខ្លួន​នោះ​ ។​

​ប្រភព​ដដែល​បាន​រាយការណ៍​ថា​ មន្ត្រី​ទូត​ខាងលើ​នេះ​ត្រូវ​ប៉ូលិស​ Mozambique​ ដោះ​លែង​ជាមួយ​ការ​បង់ប្រាក់​ធានា​ ៣០.០០០​ដុល្លារ​ និង​បាន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់​អាហ្វ្រិក​ខាងត្បូង​វិញ​ ។​ ប្រភព​បន្ត​ថា​ មន្ត្រី​ទូត​រូប​នេះ​ត្រូវ​គេ​ទុក​ឱកាស​ឲ្យ​រយៈពេល​១​ខែ​ដើម្បី​ចាក​ចេញពី​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​វា​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​មន្ត្រី​ទូត​របស់​កូរ៉េ​ខាងជើង​ត្រូវ​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​ទិញ​ លក់​ ឬ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ ។​ មន្ត្រី​ទូត​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​និរទេស​ចេញពី​ប្រទេស​បង់​ក្លា​ដែ​ស​ផង​ដែរ​កាលពី​ខែមីនា​ ឆ្នាំ​២០១៥​ ដោយសារ​តែ​ព្យាយាម​រត់ពន្ធ​មាស​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ មន្ត្រី​ទូត​វៀតណាម​ច្រើន​រូប​ត្រូវ​ចាប់ខ្លួន​ដោយសារ​តែ​បញ្ហា​ទិញ​ រត់ពន្ធ​ និង​ទទួលយក​ស្នែង​សត្វ​រមាស​នៅ​ក្នុង​ប្រទេស​អា​ហ្រិ​ក​ខាងត្បូង​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ៕​

RhinocerosRhinoceros

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print