ប្រធានបទ​ធំៗ​ចំនួន​៣​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​រៀបចំ​ផែនការ​ប្រកួត​កីឡាបាល់ទាត់​ឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ម៉ៃ​ តុលា​ អគ្គលេខាធិការ​រង​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ ក្នុង​អង្គ​សិក្ខា​សា​ លា​មួយ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​ផែនការ​ប្រកួត​កីឡាបាល់ទាត់​ សម្រាប់​ឆ្នាំ​២០១៦​ ដោយ​លើកយក​ប្រធានបទ​ ធំៗ​ចំនួន​៣​ ដើម្បី​ពិភាក្សា​ រក​ចំណុចកណ្តាល​ឲ្យ​សម​ស្រប​មួយ​សម្រាប់​ ក្រុម​កីឡាករ​បាល់ទាត់​នៅ​ទូ​ទាំង​ ប្រទេស​ បាន​ត្រៀមលក្ខណៈ​ ក្នុង​ការ​ចូល​ទាំង​៣​ព្រឹត្តិការណ៍​ នា​ឆ្នាំ​២០១៦​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​ មុខ​នេះ​។​

FFC1

​លោក​ ចាន់​ មិថុនា​ មន្ត្រី​ព័ត៌មាន​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ពហុ​កីឡដ្ឋាន​ជាតិ​ គឺ​សំដៅ​ពិភាក្សា​ទៅ​លើ​ប្រធានបទ​សំខាន់​ចំនួន​៣​ធំៗ​ គឺ​ទី​១-​ ពិភាក្សា​លើ​ បញ្ហា​ការ​ត្រៀម​រៀបចំ​ ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ សម្តេច​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ទី​២-​ ត្រៀម​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ ឆ្នាំ​២០១៦​នា​ខែមករា​ខាង​មុខ​ និង​ទី​៣-​ ពិភាក្សា​លើ​ការ​ប្រកួត​លី​ក​លំដាប់​ទី​២​ ។​

​ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៤​ខែធ្នូ​ឆ្នាំ​២០១៥​ រួច​ហើយ​នោះ​ សិក្ខាសាលា​ ក៏​បាន​ សម្រេច​បង្កើត​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​លី​ក​លំដាប់​ទី​២​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ដំបូង​នា​ ឆ្នាំ​២០១៦​នេះ​ ។​ ប៉ុន្តែ​ការ​ប្រកួត​លី​ក​ទី​២​នេះ​ មាន​សមាសភាព​ក្រុម​ចូលរួម​ត្រឹមតែ​ ៦​ក្រុម​ប៉ុណ្ណោះ​ ។​ ម្យ៉ាងវិញទៀត​បទបញ្ជា​ ការ​ប្រកួត​ មិន​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ ដែល​មាន​អាយុ​ក្រោម​២១​ឆ្នាំ​ ចូល​លេង​ក្នុង​លី​ក​ទី​២​នេះ​ទេ​ លុះត្រា​ តែ​កីឡាករ​នោះ​មាន​អាយុ​២១​ឆ្នាំ​គិត​ត្រឹម​ពាកកណ្តាល​ឆ្នាំ​២០១៦​ឡើង​ទៅ​។​ចំពោះ​ការ​ប្រកួត​នៅ​លី​ក​ទី​២​នេះ​ដែរ​ អាច​មាន​ប្រកួត​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី​ ប៉ុន្តែ​គ្មាន​វគ្គ​Play​ Off​នោះ​ឡើយ​។​

​លោក​ គល់​ សុ​ផា​ណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា​ បញ្ហា​ដែល​ សហព័ន្ធ​គ្រោង​បើក​លី​ក​លំដាប់​ទី​២​នៅ​កម្ពុជា​គឺ​ ដើម្បី​សម្រាំង​រក​ក្រុម​ដែល​ល្អ​ ឡើង​ទៅ​លេង​នៅ​លី​ក​ កំពូល​ ដែល​យើង​ហៅ​ថា​ MCL​ នោះ​។​ ដោយឡែក​ការ​ប្រកួត​ ដណ្តើម​ពានរង្វាន់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សម្រាប់​ឆ្នាំ​២០១៦​នេះ​ ក៏​ត្រូវ​បាន​អង្គ​សិក្ខាសាលា​ សម្រេច​ធ្វើការ​កែប្រែ​លក្ខខណ្ឌ​ខ្លះៗ​ដែរ​ ដើម្បី​សម្លឹង​រក​ ក្រុម​កីឡាករ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​ ឡើង​ទៅ​លេង​លី​ក​ទី​២​ ។​ ក្នុង​នោះ​កិច្ចប្រជុំ​ ក៏​បាន​ឯកភាព​គ្នា​ធ្វើការ​កែសម្រួល​ រូបមន្ត​ប្រកួត​កន្លង​ទៅ​ ដែល​ធ្លាប់​លេង​ត្រឹមតែ​ជាង​ ៦០​ ប្រកួត​ ឥឡូវ​ត្រូវ​បង្កើន​ រហូត​ដល់​ទៅ​ជាង​១២០​ប្រកួត​ ដោយ​មាន​ ការ​ប្រកួត​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី​ដូច​ លី​ក​កំពូល​ដែរ​។​ ប៉ុន្តែ​ការ​ប្រកួត​នេះ​ នៅ​តែ​បើក​ទូលាយ​ដូច​មុន​ ដដែល​ សម្រាប់​រាជធានី​ភ្នំពេញ​ ក្រុម​កីឡាករ​ដែល​ស្ថិត​នៅ​តាម​បណ្តា​ខណ្ឌ​ទាំងអស់​អាច​ចូលរួម​ប្រកួត​រួម​ទាំង​ក្រុម​តំណាង​ឲ្យ​ ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​និង​ក្រុម​ដែល​កំពុង​លេង​ក្នុង​លី​ក​ផង​ដែរ​។​

​លោក​ គល់​ សុ​ផា​ណា​បាន​អះអាង​ថា​ ការ​កែប្រែ​ខាងលើ​នេះ​ សំដៅ​ទៅ​លើ​ការ​លើកកម្ពស់​ពង្រឹង​ សមត្ថភាព​ក្រុម​នីមួយៗ​ ពិសេស​ ក្រុម​ទាំងអស់​នឹង​ចេះ​ រៀបចំ​ព្រឹ​ត្ត​ការណ៍​ប្រកួត​ដោយ​ខ្លួនឯង​ ខុស​ពី​ពេល​ កន្លង​ទៅ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតែ​រៀបចំ​ ឬ​ក៏​រៀប​ជា​កញ្ចប់​មួយ​ដាក់​ឲ្យ​ទៅ​ក្រុម​ណាមួយ​ជា​ អ្នក​ រៀបចំ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជំនួស​សហព័ន្ធ​វិញ​៕​

FFC

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print