ហេតុការណ៍អគ្គិភ័យបានឆាបឆេះមន្ទីរពេទ្យមួយកន្លែងភាគខាងត្បូងរបស់អារ៉ាប៊ីសាអ៊ូឌីតបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២៥នាក់ និងជាង១០០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ។
មូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើង គឺគេនៅមិនទាន់ដឹងនៅឡើយ ។ អគ្គិភ័យបានចាប់ផ្តើមកើតឡើងនៅវេលាយប់អធ្រាត្រស្ថិតនៅក្នុងមន្ទីរពេទ្យ Jazan General Hospital នេះបើតាមប្រព័ន្ធទំនាក់ទំនងសង្គមធ្វីធើរបស់ទីភ្នាក់ងារការពារជនស៊ីវិល ។
ហេតុការណ៍អគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀតស្ថិតនៅក្នុងតំបន់ ។ ការស៊ើបអង្កេតរកមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងកំពុងដំណើរការដើម្បីរកមូលហេតុច្បាស់លាស់ ៕
...
ប្រែសម្រួល៖ ថាច់ យ៉ាត