អគ្គិភ័យ​ឆាបឆេះ​មន្ទីរពេទ្យ​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ស្លាប់​ និង​រង​របួស​ជាង​១០០​នាក់

ចែករំលែក៖

​ហេតុការណ៍​អគ្គិភ័យ​បាន​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​កន្លែង​ភាគ​ខាងត្បូង​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២៥​នាក់​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​មូលហេតុ​បណ្តាល​ឲ្យ​អគ្គិភ័យ​កើតឡើង​ គឺ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ។​ អគ្គិភ័យ​បាន​ចាប់ផ្តើម​កើតឡើង​នៅ​វេលា​យប់​អធ្រាត្រ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ Jazan​ General​ Hospital​ នេះ​បើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធ្វី​ធើ​របស់​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​ ។​

​ហេតុការណ៍​អគ្គិភ័យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុង​ ហើយ​អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​តំបន់​ ។​ ការ​ស៊ើបអង្កេត​រក​មូលហេតុ​បណ្តាល​ឲ្យ​អគ្គិភ័យ​កើតឡើង​កំពុង​ដំណើរការ​ដើម្បី​រក​មូលហេតុ​ច្បាស់លាស់​ ៕

2

1

3

4

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print