ក្មេងប្រុសដែលប៉ុនប៉ងលួចលុយគេនៅស្រុកអង្គស្នួល ព្រះរាជអាជ្ញារងសម្រេចអោយវិលត្រឡប់ទៅផ្ទះវិញហើយ

ចែករំលែក៖

ខេត្ត​កណ្តាល៖ក្មេងប្រុសដែលប៉ុនប៉ងលួចលុយគេនៅស្រុកអង្គស្នួល លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៧ ខែសីហា នេះ​ បានសម្រេចអោយវិលត្រឡប់ទៅផ្ទះវិញ ដោយយល់ឃើញថា ជាអនីតិជន ទុកពេលអោយកែខ្លួនឡើងវិញ និងក្តីអាណិតផងនោះលោកក៏បានអោយស្បែកជើងមួយគូរនិងលុយ១០ម៉ឺនរៀល អោយធ្វើដំណើរទៅផ្ទះវិញផងដែរ ។

ក្មេងប្រុសរូបនេះ​ បាន​ស្បថស្បែថាឈប់លួចរបស់គេទៀតហើយនឹងកែខ្លួនឡើងវិញ។

ជនសង្ស័យឈ្មោះជាវ រុន ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះស្រ៊ុន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមរបាយការណ៌៍របស់មត្ថកិច្ចស្រុកអង្គស្នួលបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោរ ទ្វារបន្ទាប់រួចដេកនៅក្រោមផ្ទះក្រៅបន្ទប់ដោយយកកូនសោរដាក់ក្រោមពូករួចដេក លុះដល់ម៉ោងកើតហេតុជនរងគ្រោះភ្ញាក់ឡើងបានឃើញជនសង្ស័យ ពួនក្រោមគ្រែ ទើបចាប់បាន រួចរាយការណ៍មកសមត្ថកិច្ច ។

តាមចម្លើយជនសង្ស័យ បានសារភាពថាដំបូងខ្លួនបានចូលបើកទូរើកកាយរកលុយនៅផ្ទះក្បែរនោះមួយរួចមកហើយពុំមានលុយសោះទើបខ្លួនចូលមកផ្ទះមួយទៀតលួចបានកូនសោរបន្ទប់មួយចង្កោមដែលទុកក្រោមពូកក្បាលដំណេកហើយដើរទៅរកបន្ទប់ ទុកម៉ូតូពេលកំពុងតែចាក់សោរមិនទាន់បានផងត្រូវម្ចាស់ភ្ញាក់ទាន់ទើបខ្លួនរត់ចូលពួនក្រោមគ្រែ ទើបត្រូវចាប់ខ្លួនបានតែម្តង ។

កន្លងមកជនសង្ស័យធ្លាប់ចូលលួចផ្ទះជនរងគ្រោះបាន២ លើកយកបានទូរស័ព្ទ២គ្រឿងនិងលុយមួយចំនួនឯផ្ទះអ្នក ភូមិនៅក្បែរៗនោះខ្លួនបានលួច យកលុយនិងទូរស័ព្ទជាច្រើនលើក៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print