ភ្នំពេញ៖រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ ថ្លែងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ នេះ មានអ្នកនិយមចូលចិត្តលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារជាលក្ខណៈជេរប្រមាថម៉ាក់ងាយ មកលើលោកចំនួន២៣៧គណនី ។
លោក កែវ រតនៈ ថ្លែងបែបនេះ នៅថ្ងៃទី៨ ខែសីហា ក្នុងសន្និសីទសារព័ត៌មានស្តីពី “ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះ ។
ការជេរប្រមាថម៉ាក់ងាយនេះ ត្រូវបាន លោក កែវ រតនៈ បញ្ជាក់ថា ដោយសារការកើនឡើងគីឡូភ្លើង និង ការដាច់ភ្លើងក្នុងរដូវក្តៅជាដើម ៕
...
ដោយ៖ សុខ ខេមរា