នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីស្រីលង្កា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរ

ចែករំលែក៖

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្ការួចហើយនោះ នៅរសៀលថ្ងៃទី៨ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីស្រីលង្កា បានអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរក្នុងនោះរួមមាន ៖

១,អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
២,អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ ។ នេះបើតាមការចេញផ្សាយរបស់ Facebook Page សម្តេចតេជោ ហ៊ុន សែន ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print