ជាព័ត៌មានដ៏ល្អ សម្រាប់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំ ២០១៧ ដើម្បីបញ្ចៀសការកាត់ទោស របស់រដ្ឋាភិបាលយោធា ។ នៅពេលនេះរដ្ឋាភិបាលប្រទេស Serbia បានសម្រេចផ្តល់សិទ្ធិ ពលរដ្ឋ ដល់លោកស្រីយីងឡាក់ ។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អាយុ ៥២ឆ្នាំ បានទៅកាន់ទីក្រុងឌូបៃ រស់នៅជាមួយបងប្រុស លោកថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចាកចេញពីប្រទេសនៅឆ្នាំ២០០៦ បញ្ចៀសការចាប់ដាក់គុកពីបទពុលរលួយ។ កាលពីឆ្នាំ ២០១០ លោកថាក់ស៊ីន ក៏ទទួលបានសិទ្ធិពលរដ្ឋ របស់ប្រទេស MONTENEGRO ផងដែរ ។
នៅពេលនេះ រដ្ឋាភិបាលប្រទេសស៊ែប៊ី (Serbia) បានផ្តល់សញ្ជាតិ ជូនដល់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួន ចាកចេញពីស្រុកកំណើត កាលពីឆ្នាំ២០១៧ ហើយការភៀសខ្លួនរបស់លោកស្រី ដោយសារមានការចោទប្រកាន់ពីបទល្មើសផ្សេងៗ។
កាលពីថ្ងៃទី៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ បានផ្សព្វផ្សាយ អំពីការសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាល ស៊ែប៊ី ក្នុងផ្ដល់សញ្ជាតិជាប្រជាពលរដ្ឋស៊ែប៊ី ជូនដល់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្ដីថៃ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រភពព័ត៌មានដដែលនោះ មិនបានបញ្ជាក់ព័ត៌មានលម្អិតនៅឡើយ ។
ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា រដ្ឋាភិបាលស៊ែប៊ី បានប្រគល់សញ្ជាតិជូនដល់លោកស្រីយីឡាក់ តាំងពីពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដោយការសម្រេចផ្ដល់សញ្ជាតិនោះ គឺស្របទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសស៊ែប៊ី ។ រដ្ឋធម្មនុញ្ញ នៃប្រទេសស៊ែប៊ី ចែងថា ជនបរទេសក៏អាចទទួលសញ្ជាតិស៊ែប៊ីបានដែរ ប្រសិនបើជនបរទេសនោះ បានផ្តល់អត្ថប្រយោជន៍ដល់ជាតិស៊ែប៊ី ៕
មែវ សាធី