លោកស្រីយីង ឡាក់ទទួលបាន សិទ្ធិជាពលរដ្ឋ របស់ប្រទេស ​Serbia

ចែករំលែក៖

ជាព័ត៌មានដ៏ល្អ សម្រាប់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំ ២០១៧ ដើម្បីបញ្ចៀសការកាត់ទោស របស់រដ្ឋាភិបាលយោធា ។ នៅពេលនេះរដ្ឋាភិបាលប្រទេស ​Serbia ​បានសម្រេចផ្តល់សិទ្ធិ ពលរដ្ឋ ដល់លោកស្រីយីងឡាក់ ។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អាយុ ៥២ឆ្នាំ បានទៅកាន់ទីក្រុងឌូបៃ រស់នៅជាមួយ​បងប្រុស​ លោកថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចាកចេញពីប្រទេស​នៅឆ្នាំ​២០០៦ បញ្ចៀសការចាប់ដាក់គុកពីបទពុលរលួយ។​ កាលពីឆ្នាំ ២០១០ លោកថាក់ស៊ីន ក៏ទទួលបានសិទ្ធិពលរដ្ឋ របស់ប្រទេស​​ MONTENEGRO​ ផងដែរ ។
នៅពេលនេះ រដ្ឋាភិបាលប្រទេសស៊ែប៊ី (Serbia) បានផ្តល់សញ្ជាតិ​ ជូនដល់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួន ចាកចេញពីស្រុកកំណើត​ កាលពីឆ្នាំ២០១៧ ហើយការភៀសខ្លួនរបស់លោកស្រី ដោយសារមានការចោទប្រកាន់​ពីបទល្មើសផ្សេងៗ។
កាលពីថ្ងៃទី៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយ នៅ​ក្នុងតំបន់ បានផ្សព្វផ្សាយ ​អំពីការសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាល ​ស៊ែប៊ី ក្នុងផ្ដល់សញ្ជាតិជាប្រជាពលរដ្ឋស៊ែប៊ី​ ជូនដល់​លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្ដីថៃ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រភពព័ត៌មានដដែលនោះ មិនបានបញ្ជាក់ព័ត៌មានលម្អិតនៅឡើយ ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា រដ្ឋាភិបាលស៊ែប៊ី​ បានប្រគល់សញ្ជាតិជូនដល់​លោកស្រីយីឡាក់ តាំងពីពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដោយការសម្រេចផ្ដល់សញ្ជាតិនោះ គឺស្របទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសស៊ែប៊ី​ ។ រដ្ឋធម្មនុញ្ញ នៃប្រទេសស៊ែប៊ី​ ចែងថា ជនបរទេស​​ក៏អាចទទួលសញ្ជាតិស៊ែប៊ីបានដែរ ប្រសិនបើ​ជនបរទេសនោះ​ បានផ្តល់អត្ថប្រយោជន៍ដល់ជាតិ​ស៊ែប៊ី ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print