នៅសល់តែកំពស់៤០Cm ទៀតទេ ទឹកនឹងហូរលិចស្ពានសំរោង អ្នកធ្វើដំណើរតាមផ្លូវជាតិ៤ គួរប្រុងប្រយ័ត្នខ្ពស់បំផុត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បើយោងតាមការប្រកាសព័ត៍មានជាបន្ទាន់ពីក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ គិតត្រឹមម៉ោង១០និង៤០នាទីព្រឹកថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្ពានសំរោង កំណាត់ផ្លូវជាតិលេខ៤  ស្រុកកំពង់សីលា ខេត្តព្រះសីហនុុ  បច្ចុប្បន្នកំពស់ទឹកឡើងដល់៥,៣០ម៉ែត្រ។ ក្នុងកម្រិត៥,៤០ម៉ែត្រជាចំណុចប្រកាសអាសន្ន។ បើឈានដល់កំពស់៦,០០ម៉ែត្រ ទឹកនឹងហូរលើស្ពាន-ថ្នល់។ ដូចនេះបើតាមសន្ទុះទឹកនៅតែបន្តឡើងបន្ថែម។ ទោះទឹកនៅតែបន្តឡេីងបន្ថែម អាចជៀសមិនរួចពីការលិចមួយរយៈនោះទេ។ សូមបងប្អូនជនរួមជាតិមេត្តាជូនជ្រាបជាព័ត៍មាន និងមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print