គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបន្តយុទ្ធនាការចុះពង្រឹងសន្តិសុខនៅពេលយប់

ចែករំលែក៖

ភ្នំពេញ : ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងបង្កា ទប់ស្កាត់ បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់ផែនការលោកលោករស់ សុភក្ត អភិបាលរងខណ្ឌដឹកដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួម សរុបចំនួន​ ៣៤នាក់​ មាន៖កម្លាំងមន្ត្រី និង សណ្ដាប់ធ្នាប់ខណ្ឌ​ ចំនួន ១៧នាក់ កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៣នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៤នាក់ ។ ជាលទ្ធផលធ្វើការត្រួតពិនិត្យ​ រថយន្តបានចំនួនសរុប ១២គ្រឿង ម៉ូតូសរុបចំនួន​ ១២១គ្រឿង ក្នុងនោះម៉ូតូអត់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាព ចំនួន ១៦គ្រឿង ។ ចំពោះម៉ូតូ ១៦គ្រឿងនេះត្រូវបានអបរំ​ និងអោយត្រឡប់ទៅវិញ ។ ​

សូមបញ្ជាក់ថា : ជារៀងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌផងដែរ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print