បង្រ្កាបគោយន្ដកន្រ្តៃដឹកជញ្ជូនឈើអារមុខកាត់យក្សៗ ជនប្រព្រិត្តរត់គេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ នៅតែបន្តបង្រ្កាបបទល្មើសធម្មជាតិ(ព្រៃ ឈើ)យ៉ាងក្ដៅគគុក ដោយរិបអូសនូវវត្ថុតាងគោយន្តកន្រ្តៃមានផ្ទុកឈើអារ មុខកាត់យក្សៗចំនួន ២គ្រឿង ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនជាក់ស្ដែងនៅលើកំណាត់ផ្លូវលំ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១ និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ក្នុងភូមិ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងឃាត់ចាប់នូវវត្ថុតាងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារមុខកាត់យក្សៗចំនួន ២គ្រឿង ដោយគោយន្តកន្រ្តៃ ១គ្រឿងផ្ទុកឈើអារមុខកាត់ធំៗចំនួន ០២សន្លឹក សរុបគោយន្ដកន្រ្តៃ ២គ្រឿងចំនួន ០៤សន្លឹក ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ឈើអារមុខកាត់ធំៗទាំងចំនួន ០៤សន្លឹកប្រភេទឈើក្រៅលំដាប់ថ្នាក់(រាជកុល) ស្មើនឹងចំនួន ២,៤០០ម៉ែត្រត្រីគុណ វត្ថុតាងគោយន្ដកន្រ្តៃចំនួន ២គ្រឿង និងឈើអារចំនួន ០៤សន្លឹក ស្មើនឹងចំនួន ២,៤០០ម៉ែត្រត្រីគុណ ប្រគល់ទទួលជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំបន្តនីតិវិធី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print