លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះជាក់ស្តែងដើម្បីវាយតម្លៃសភាពការណ៍ជំនន់ ការលិចលង់ និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានចុះជាក់ស្តែងដើម្បីវាយតម្លៃសភាពការណ៍ជំនន់ ការលិចលង់ និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត។ ជាក់ស្តែងការលិចលង់ប៉ះពាល់ដល់ស្រុកទឹកឈូដែលបណ្តាលមកពីមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិត១សប្តាហ៍មកហើយដែលប្រភពធ្លាក់ប្រមូលផ្តុំមកពីផ្ទៃរងទឹកភ្លៀងនៅកំចាយ ស្ទឹងកែវនិងតាកែនកោះស្លា។ ប្រភពទាំង៣នេះត្រូវប្រមូលផ្តុំធ្លាក់ទៅតាមព្រែកកំពង់បាយកាត់ទីរួមខេត្តកំពត។ ទន្ទឹមនោះ លោករដ្ឋមន្រ្តី ក៏បានជួបប្រាស្រ័យជាមួយ ឯកឧត្តមអភិបាលខេត្ត ជាវ តាយ ព្រមទាំងសហការីដែលលោក បាននឹងកំពុងចុះប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដើម្បីរកទីទួលសុវត្ថិភាព និងចែកអំណោយក្នុងនាមកាកបាតក្រហមកម្ពុជាផងដែរ។ នាពេលនោះ លោកអភិបាលខេត្ត បានសំណូមពរនូវម៉ាស៊ីនបូមទឹកទុយោ ០៥តឹក ចំនួន ០២គ្រឿង ដើម្បីទុកជាស្ថានីយបូមរំដោះទឹកចេញពីទីក្រុងផងដែរ។ លោករដ្ឋមន្ត្រី បានសន្យាជួយដោយសំណូមពរពេលវេលាបន្តិចដើម្បីធ្វើការសិក្សាច្បាស់លាស់ពីធារទឹកតម្រូវការ ទីតាំងប្រភេទម៉ាស៊ីនថាតើត្រូវប្រើដោយម៉ូទ័រ ឬដោយប្រេងឥន្ទនៈ។ ចំពោះការប៉ះពាល់លើ៥ឃុំ លើ១៦ឃុំនៃស្រុកទឹកឈូ និង៣សង្កាត់ លើ៥សង្កាត់នៃក្រុងកំពត។ ឯការប៉ះពាល់គឺផ្លូវកៅស៊ូ២ជាន់ភូមិអណ្តូងជីមឿន។ ឯស្រូវដែលលិចពីយប់មិញ បើអាចប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print