សោកស្តាយ​ខ្លាំង​ណាស់​ សត្វទន្សោង១ក្បាល ទម្ងន់ប្រមាណ៥០០គីឡូក្រាមបានជាប់អន្ទាក់ព្រានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវន្ដ័

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ សត្វទន្សោងគោ ព្រៃជាសត្វកម្រដែលរស់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវន្ដ័ មួយក្បាលដែលទម្ងន់ ប្រមាណ500គីឡូក្រាម បានជាប់អន្ទាក់ជើង របស់ព្រានព្រៃ ស្លាប់បាត់បង់ជីវិត ។

ដែលត្រូវបាន ក្រុមអភិរក្សធនធានធម្មជាតិខេត្តឧត្ដរមានជ័យ បានប្រទះ ឃើញ នាថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅចំណុចក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត ភូមិឈូកមាស សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ព្រះតេជគុណ ប៊ុត សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ប្រចាំការនៅតំបន់ការពារធនធានធម្មជាតិ បានមានសង្ឃដិកាថា សត្វទន្សោងស្លាប់ចំនួន១ក្បាល វាស្លាប់ក្នុងរយៈពេល១ឬ២ថ្ងៃមុន ។ ព្រះតេជគុណ បានមានសង្ឃដិកាបន្តថា ការស្លាប់នៃសត្វទន្សោង១ក្បាលនេះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ។

ក៏ប៉ុន្តែមេីលទៅសត្វទន្សោងនេះ វាហាក់បីដូចជាមានវ័យចំណាស់ទៅហេីយ រីឯនៅលេីជេីងឆ្វេងរបស់វាវិញ មានស្លាកស្នាមជាប់អន្ទាក់ព្រានព្រៃក៏អាចថាបាន។ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសមាគមន៍ព្រៃសង្សរុក្ខវ័ន្ត រួមទាំងមន្ត្រីបរិស្ថាបានរៀបចំធ្វេីពិធីបុណ្យប័ង្សុកូលឧទ្ទិសដល់សត្វទន្សោង១ក្បាលដែលបានស្លាប់ តាមប្រពៃណីព្រះពុទ្ធសាសនា ហើយបានសំដែងការសោក ស្ដាយចំពោះការបាត់បង់ធនធានជីវៈចម្រុះដ៏កម្រនៅពិភពលោក៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print