ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលអធិការដ្ឋាន ស្រុកពញាក្រែក សហការកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលកក់ កម្លាំងប៉ុស្តិ៍នគរបាលការ ពារព្រំដែនអន្លង់ជ្រៃវរ៦១៥ធ្វើការស្រាវ ជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់យកមកសួរនាំ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៩ និង២០នាទី នៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យជនជាតិចិនចំនួន២នាក់ ១.ឈ្មោះលីវ ស៊ីង ភេទប្រុសអាយុ១៨ឆ្នាំ និង២.ឈ្មោះ ឡូវ ជុនសុង ភេទប្រុស អាយុ ១៩ឆ្នាំ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចអោយដឹងថា ជនទាំង ២នាក់នេះបានធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីឈ្មោះខាន់ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំជសតិខ្មែរស្នាក់ នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ មុខរបររត់ម៉ូតូកង់បី ។
សមត្ថកិច្ចអោយដឹងបន្តថា កាលពីវេលា ម៉ោង១៦ និង៣០នាទីថ្ងៃខែឆ្នាំដូចខាងលើ ជនជាតិចិន០២នាក់ បានហៅឈ្មោះខាន់ ចំរើន យកម៉ូតូដឹកជូនពីភ្នំពេញមកចំណុច ស្រុកពញាក្រែក ក្នុងតំលៃ១០៥ដុល្លារ។ លុះដល់ចំណុចកើតហេតុខាងលើ ជនជាតិចិនឈ្មោះលីវ ស៊ីង បានចាប់ក្រៀកកពីក្រោយឈ្មោះ ខាន់ ចំរើន ជាតិខ្មែរ វាយចំនួន៣ដៃ ហើយស្រវាយកទូរសព្ឌពីឈ្មោះខាន់ ចំរើន យកទាំង កាបូបលុយផង ហើយជនជាតិចិនម្នាក់ ទៀតឈ្មោះឡូវ ជុនសុង បានយកកាំបិតមកដេញចាក់ទៅលើឈ្មោះខាន់ ចំរើន តែបានរត់រួច ហើយបានរាយការណ៍សមត្ថកិច្ច។
ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកពញាក្រែក សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ កម្លាំងប៉ុស្តិ៍នគរបាល ការពារព្រំដែន អន្លង់ជ្រៃ វរ៦១៥ ធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជន សង្ស័យជនជាតិចិន២នាក់ ខាងលើ យកមកសួរនាំនៅអធិការដ្ឋានស្រុកពញាក្រែកដើម្បីកសាងសំណុំរឿងតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំងពីរនាក់ ខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំ បូងខេត្តត្បូងឃ្មុំចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ៕ដោយ ៖ វណ្ណៈ