ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោងគោ ព្រៃជាសត្វកម្រដែលរស់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវន្ដ័ មួយក្បាលដែលទម្ងន់ ប្រមាណ500គីឡូក្រាម បានជាប់អន្ទាក់ជើង របស់ព្រានព្រៃ ស្លាប់បាត់បង់ជីវិត ។
ដែលត្រូវបាន ក្រុមអភិរក្សធនធានធម្មជាតិខេត្តឧត្ដរមានជ័យ បានប្រទះ ឃើញ នាថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅចំណុចក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត ភូមិឈូកមាស សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ព្រះតេជគុណ ប៊ុត សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ប្រចាំការនៅតំបន់ការពារធនធានធម្មជាតិ បានមានសង្ឃដិកាថា សត្វទន្សោងស្លាប់ចំនួន១ក្បាល វាស្លាប់ក្នុងរយៈពេល១ឬ២ថ្ងៃមុន ។ ព្រះតេជគុណ បានមានសង្ឃដិកាបន្តថា ការស្លាប់នៃសត្វទន្សោង១ក្បាលនេះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ។
ក៏ប៉ុន្តែមេីលទៅសត្វទន្សោងនេះ វាហាក់បីដូចជាមានវ័យចំណាស់ទៅហេីយ រីឯនៅលេីជេីងឆ្វេងរបស់វាវិញ មានស្លាកស្នាមជាប់អន្ទាក់ព្រានព្រៃក៏អាចថាបាន។ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសមាគមន៍ព្រៃសង្សរុក្ខវ័ន្ត រួមទាំងមន្ត្រីបរិស្ថាបានរៀបចំធ្វេីពិធីបុណ្យប័ង្សុកូលឧទ្ទិសដល់សត្វទន្សោង១ក្បាលដែលបានស្លាប់ តាមប្រពៃណីព្រះពុទ្ធសាសនា ហើយបានសំដែងការសោក ស្ដាយចំពោះការបាត់បង់ធនធានជីវៈចម្រុះដ៏កម្រនៅពិភពលោក៕ ប៉ែន នួន