ខេត្តក្រចេះ ៖ យុវជនម្នាក់ជាកម្មការ បានឆ្លៀតពេលពីការងារបន្ថែមរករបរឆក់ត្រី ហេីយតែងងេីបពីយប់ ដេីម្បីចិញ្ចឹមគ្រួសារ អកុសលបានដេីរជាន់អន្ទ្រាក់ឆក់សត្វបណ្តាលអោយឆ្លងចរន្តឆក់ស្លាប់ នៅក្នុងព្រៃភូមិស្រែ ស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
សពបុរសឆក់ត្រីរូបនេះ ត្រូវបានអ្នកស្រុក ប្រទះឃើញកាលពីវេលាម៉ោង២៤និង៥២ នាទី ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ក្បែរព្រៃក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
សពជនរងគ្រោះឈ្មោះ ស៊ាង សាវី អាយុ៤០ឆ្នាំមានទីលំនៅភូមិកំពង់ដរ ឃុជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រភពបន្តថាជនរងគ្រោះជាកម្មករនៅក្នុងក្រុមហ៊ុនគ្រីនអាយលែន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះហើយដោយសារមានជីវភាពខ្វះខាត ទើបបានខំដើររកឆក់ត្រីនៅតាមដងអូរ ក្នុងព្រៃក្បែរក្រុមហ៑ុននោះដែរហើយក៏ត្រូវជាន់ឱបករណ៍នោះឆក់ស្លាប់តែម្តង។
ក្នងពេលដើររកឆក់ត្រីនោះមានរួមដំណើរជាមួយឈ្មោះព្រំ សំណាង ភេទ ប្រុស អាយុ២៧ឆ្នាំទៅជាមួយផងដែរដែលទីនោះមានចំងាយពីក្រុមហ៊ុនប្រហែល៣គីឡូម៉ែត្រ។ ជនរងគ្រោះក៏បានដើរជាន់ឧបករណ៍ឆក់សត្វដែលជនមិនស្គាល់មុខបានដាក់ចោលក្នុងព្រៃ ក៏បានធ្វើឱ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈអ្នកទៅជាមួយមិនអាចជួយសង្គ្រោះ៕ ដោយ ជីវ័ន្ត