នគរបាលក្រុងសួង ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពីបទ​លួចម៉ូតូ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ជន​សង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងតាមនិតិវិធី​ ក្រោយ​ទទួល​បាន​បណ្តឹងផ្ទាល់មាត់រាយការណ៍ប្រាប់​ ។

ជន​រងគ្រោះ​ប្រាប់សមត្ថ​កិច្ច​ថា​ អំពើ​លួចប្រព្រឹត្តឡេីង​កាល​ពីវេលាម៉ោង ៩និង៣០នាទី​ ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ នៅចំនុចផ្សារលក់ បន្លែ ស្ថិតនៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​អោយដឹងថា​ ជន​សង្ស័យ​ឈ្មោះ​ឈ្មោះ តាក់​ តយ​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​មានទីលំនៅភូមិ​ អង្កោល​ ឃុំសូភា​ស​ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​ បានធ្វើសកម្មភាព លួចយកម៉ូតូ១គ្រឿង​ ម៉ាកវ៉េវអាល់ហ្វា ពណ៍​ សំបកឪឡឹក​ សេរីឆ្នាំ2006​លេខតួ239449​ លេខម៉ាសីុន0239563 (អត់ពន្ធ) ជាកម្ម​សិទ្ធិ​របស់​ជនរងគ្រោះឈ្មោះ ស្រីុន សុភា​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ មានទីលំនៅភូមិ​ ជ្រៃបិទមាស សង្កាត់​សួង​ ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ ។

សមត្ថកិច្ច​បញ្ជាក់ថា​ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ នេះ​បានរួមទាំងម៉ូតូមកវិញ​ ដោយ​សារ​ជនរងគ្រោះដេញតាម និង រាយការណ៍ជូនសមត្ថកិច្ចទាន់ពេល​ ទេីបមានលទ្ធភាពឃាត់ខ្លួន​ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងតាមនិតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print