ខេត្តកណ្តាល៖ ជានិច្ចកាលមិនសំដៅលើថ្ងៃធ្វើការឬថ្ងៃឈប់សម្រាកទេ ថ្នាក់ដឹកនាំតែងតែបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ តាមមូលដ្ឋានជាប់ជាប្រចាំ។ ជាក់ស្តែងលោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំ យកអំណោយចែកជូនដល់ស្ត្រីដែលមានកូនតូចៗ ចំនួន៦៧គ្រួសារ ដោយចំណាយអស់ថវិកាសរុបចំនួន ៣៧,០០០,០០០រៀល ។ ពិធីសំណេះសំណាល និងចែកអំណោយ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
...
ដោយ៖ សុខ ខេមរា