កម្មករក្រុមហ៊ុនគ្រីនអាយលែន ដោយសារ​ជីវភាព​ខ្វះខាត​ បានកែច្នៃ​ជំនាញធ្វេីឧបករណ៍​ឆក់ត្រី​ ទីបំផុត​ត្រូវ​ស្លាប់​ដោយសារជាន់អន្ទ្រាក់ឆក់សត្វ

ចែករំលែក៖

ខេត្តក្រចេះ​ ៖​ យុវជន​ម្នាក់​ជាកម្មការ​ បាន​ឆ្លៀត​ពេលពីការងារ​បន្ថែម​​រក​របរ​ឆក់ត្រី​ ហេីយ​តែងងេីបពីយប់​ ដេីម្បី​ចិញ្ចឹម​គ្រួសារ​ អកុសល​បានដេីរ​ជាន់អន្ទ្រាក់ឆក់សត្វបណ្តាលអោយឆ្លងចរន្ត​ឆក់ស្លាប់​ នៅក្នុងព្រៃ​ភូមិស្រែ​ ស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សពបុរសឆក់ត្រីរូបនេះ​ ត្រូវ​បានអ្នកស្រុក​ ប្រទះ​ឃើញ​កាល​ពី​វេលាម៉ោង​២៤និង៥២ នាទី​ ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ក្បែរព្រៃក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សពជនរងគ្រោះឈ្មោះ ស៊ាង សាវី អាយុ៤០ឆ្នាំមានទីលំនៅភូមិកំពង់ដរ ឃុជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពបន្តថាជនរងគ្រោះជាកម្មករនៅក្នុងក្រុមហ៊ុនគ្រីនអាយលែន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះហើយដោយសារមានជីវភាពខ្វះខាត​ ទើបបានខំដើររកឆក់ត្រីនៅតាមដងអូរ​ ក្នុងព្រៃក្បែរក្រុមហ៑ុននោះដែរហើយក៏ត្រូវជាន់ឱបករណ៍នោះឆក់ស្លាប់តែម្តង។

ក្នងពេលដើររកឆក់ត្រីនោះមានរួមដំណើរជាមួយឈ្មោះព្រំ សំណាង ភេទ ប្រុស អាយុ២៧ឆ្នាំទៅជាមួយផងដែរដែលទីនោះមានចំងាយពីក្រុមហ៊ុនប្រហែល៣​គីឡូម៉ែត្រ។ ជនរងគ្រោះក៏បានដើរជាន់ឧបករណ៍ឆក់សត្វដែលជនមិនស្គាល់មុខបានដាក់ចោលក្នុងព្រៃ ក៏បានធ្វើឱ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​ ខណៈ​អ្នក​ទៅជា​មួយមិនអាចជួយសង្គ្រោះ​៕​ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print