កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ប្ដី​ប្រពន្ធ​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​២​ និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ក្រុម​ទី​៤៨​ ភូមិ​៥​ សង្កាត់​៤​ ក្រុងព្រះសីហនុ​។​

IMG-20151225-WA0003

​តាម​ប្រភព​ពី​មន្ដ្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​ទី​១​ ឈ្មោះ​ អៀវ​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី​២​ឈ្មោះ​ ពេជ្រ​ ស្រី​ម៉ៅ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជា​ស្ដ្រី​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ ទាំង​២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ គឺ​ដោយ​កម្លាំង​បាន​ស្រាវជ្រាវ​តាមដាន​រកមុខ​សញ្ញា​ចែកចាយ​ក្នុង​មូលដ្ឋាន​ ហើយ​ក៏​ដឹង​ថា​ ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ គឺជា​អ្នក​ចែកចាយ​គ្រឿងញៀន​ ក៏​បាន​ចាត់​កម្លាំង​ចេញ​ប្រ​តិ​បត្ត​ការ​ បង្ក្រាប​ដល់​ផ្ទះ​របស់​ជនសង្ស័យ​តែ​ម្ដង​។​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ហើយ​ កម្លាំង​ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ ម្សៅ​ស​ថ្លា​២​កញ្ចប់​តូច​ ទម្ងន់​០.៣​ក្រាម​,​ ប្រាក់​រៀល​៨​ម៉ឺន​រៀល​ និង​ប្រដាប់ប្រដា​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​នគរបាល​កងរាជអាវុធហត្ថ​ខេត្ត​៕​

IMG-20151225-WA0002

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print