កុំភ័យអីបងប្អូនក្នុងទីរួមខេត្តពោធិ៍សាត់ ទឹកនឹងចាប់ស្រកចុះវិញនៅពេលរសៀលនេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើទោះជាទឹកស្ទឹងពោធិ៍សាត់បានហក់ឡើង អាចឈានដល់កំពស់ប្រុងប្រយ័ត្ន ៥,០០ម នោះក៏ដោយ ប៉ុន្តែអាចនឹងស្រកវិញនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្តិច។

លោករដ្ឋលេខាធិការបានអោយដឹងថា៖ ជំនន់ស្ទឹងពោធិ៍សាត់ : ទឹកនឹងចាប់ស្រកចុះវិញនៅពេលរសៀលនេះ !!!

លោកបន្តថា៖ នៅវេលាម៉ោង ៧:៣០ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នេះ ទឹកស្ទឹងពោធិ៍សាត់ នៅចំណុចក្រុងពោធិ៍សាត់ ទឹកបានកើនដល់កំពស់ ៤,៩១ ម ( កំពស់ប្រុងប្រយ័ត្ន ៥,០០ម) ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print