អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ឈ្មោះ ទេព ធីរិទ្ធ ជាក្រឡាបញ្ជីសាលាឧទ្ធរណ៍ បានប្រព្រឹត្តបទល្មើសវីតិក្រម តែអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថា ឈ្មោះនេះជាអតីតក្រឡាបញ្ជី

ចែករំលែក៖

ភ្នំពេញ៖ជាថ្មីម្តងទៀត ! អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បញ្ជាក់យ៉ាងច្បាស់ថា “ករណីវីតិក្រមប្រព្រឹត្តដោយឈ្មោះ ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ” ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី “កិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ” ដែលទើបទទួលបាននៅព្រឹកថ្ងៃទី១៣ ខែសីហា នេះ ។

កន្លងមក អ្នកនាំពាក្យសាលាឧទ្ធរណ៍ បញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានមួយថា ឈ្មោះ ទេព ធីរិទ្ធ ជាអតីតក្រឡាបញ្ជីសាលាឧទ្ធរណ៍ ដោយបានបញ្ឈប់ពីការងារកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ហើយឈ្មោះនេះនៅតែឆ្លៀតយកតួនាទីជាក្រឡាបញ្ជីទៅប្រព្រឹត្តអំពើខុសឆ្គង ។

ទោះបីយ៉ាងណា សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនឈ្មោះ ទេព ធីរិទ្ធ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជូនមកតុលាការ ។ ប៉ុន្តែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ពៅ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ទេព ធីរិទ្ធ តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ “វិតិក្រម” ។

យោងតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា មាត្រា៥៩២ វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណិត្ត សាធារណៈដោយការបោះឆ្នោត ដែល ៖
១-ទាមទារ ឬ ទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់។
២-យល់ព្រមក្រោមរូបភាពណាមួួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់។

ទោសដែលត្រូវអនុវត្ត មាត្រា៥៩៣ បទវីតិក្រម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print