ភ្ញាក់ផ្អើលនឹងសម្រស់ កូនកាត់ខ្មែរ-រុស្សី ឃៀម អាណ្ណាអាលីហ្សា ក្នុងឈុតប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ តារាបង្ហាញម៉ូតកូនកាត់ខ្មែរ-រុស្សី កញ្ញា ឃៀម អាណ្ណាអាលីហ្សា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនឹងសម្រស់ល្អស្រស់សោភា ក្រោយពីនាងបានលេចមុខក្នុងទម្រង់ឈុតអាពាហ៍ពិពាហ៍ខ្មែររបស់សម្អាងការល្បីឈ្មោះមួយនៅរាជធានីភ្នំពេញគឺសម្អាងការស៊ីជម្ពូ។ នាងបានក្លាយជាតារាស្រីវ័យក្មេងថ្មីចុងក្រោយដែលគេចាប់ភ្លឹកខ្លាំងក្នុងចំណោមតារាសម្តែង និងបង្ហាញម៉ូតកូនកាត់ដែលកំពុងប្រឡូងក្នុងវិស័យសិល្បៈ។

ទោះនៅមិនទាន់មានស្នាដៃសិល្បៈច្រើនប៉ុន្តែឃៀម អាណ្ណាអាលីហ្សា បានធ្វើឲ្យមានការចាប់អារម្មណ៍ និងរូបសម្រស់ស្រស់សោភា អមដោយអត្តចរិកសុភាពរាបសារគួរឲ្យស្រលាញ់។ ស្រីស្អាតម្នាក់នេះត្រូវបានគេស្គាល់ថាគឺជាតារាម៉ូឌែលប្រចាំ ​Perfect 10 Agency មានឈ្មោះថា ​អាយុ ​១៨ឆ្នាំ ជាកូនកាត់ខ្មែររុស្ស៊ី ​និងជាសិស្សិតឆ្នាំទី២ ​នៃសាកលវិទ្យាល័យល្បីឈ្មោះនៃប្រទេសហូឡង់គឺ University of Amsterdam / Universiteit van Amsterdam ក្នុងមុខជំនាញព័ត៌មាន និងទំនាក់ទំនងផងដែរ។ កាលពីពេលថ្មីៗនេះ មហាជនរាល់គ្នា ក្នងបណ្ដាញសង្គមហ្វេសប៊ុក បានកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសម្រស់ ដ៏លេចធ្លោរបស់នារី ស្រស់សោភា គួរឲ្យចង់គយគន់មួយរូប ក្នុងឈុតសម្លៀកបំពាក់ បែបបុរាណប្រពៃណីខ្មែរ យ៉ាងសមសួន។

អមសម្រស់អំណោយផល​ ពីធម្មជាតិអមដោយ រូបរាងកាយដ៏ស្រឡូន និងចិត្តស្រលាញ់វិស័យបង្ហាញម៉ូតទៀតនោះ ទើបនាងសម្រេចចិត្ត ប្រឡូកវិថីសិល្បៈបើទោះបីជានាងរវល់នឹងការសិក្សាក៏ដោយ។

សម្លៀកបំពាក់ដែលនាងស្លៀកពាក់ត្រូវបានគេបញ្ជាក់ថាស្ថិតក្រោមការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូតប្រចាំសម្អាងការស៊ីជម្ពូ បន្ថែមលើការតុបតែងមុខដោយមេជាងចំណានល្បីឈ្មោះប្រចាំហាងគឺលោក ណាហា វីរៈ ( Maha  Virak Make Up)។ មានការលើកឡើងដែរថានាងបានចំណាយពេលដ៏មមាញឹកដើម្បីចូលរួមថតបង្ហាញម៉ូត និងស្របពេលដែលចិត្តរបស់នាងដក់ជាប់នឹងប្រពៃណីខ្មែរ ពិសេសនាងពេញចិត្តខ្លាំងដែលបានគ្រងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ។

ការបង្ហាញមុខដ៏ស្រស់សោភាក្នុងឈុតសម្លៀកបំពាក់ខ្មែរយ៉ាងប្រណីតនេះក៏មានអ្នកគាំទ្រនាងជាច្រើនស្នើឲ្យតារាស្រីវ័យក្មេងរូបនេះចូលរួមជាបេក្ខនារីក្នុងការប្រកួតកញ្ញាឯកណាមួយតំណាងឲ្យប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print